

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ ឆ្នាំ ។ ភាគច្រើននៃអ្នកជំងឺគ្រុនឈាមដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក សុទ្ធតែជាអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដោយបូករួមទាំងប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពាររាងកាយពីជំងឺ) របស់អ្នកជំងឺចុះខ្សោយស្រាប់ផងដែរ។ អ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ប្រឈមនឹងការស្លាប់ខ្លាំង។ វាចាប់ផ្តើមមកជាមួយនឹងការក្តៅខ្លួន ការញាក់ ការឈឺក្បាល ឈឺនៅពេលធ្វើចលនាភ្នែក និងឈឺចង្កេះ។ ការឈឺជើង និងសន្លាក់កើតមានឡើងអំឡុងពេលប៉ុន្មានម៉ោងដំបូងនៃជំងឺនេះ។ សីតុណ្ហភាពកើនឡើងលឿនអាចដល់ទៅ ៤០ អង្សារសេ។ អ្នកជំងឺអាចមានចង្វាក់បេះដូងលោតយឺត និងមានសម្ពាធឈាមចុះ។
រោគសញ្ញា
- ទ្បើងកម្តៅខ្លួនខ្លាំងភ្លាមៗ និងមានអាការញាក់ៗ។
- ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង។
- ឈឺក្បាល និងឈឺបំពង់ក។
- មានចេញកន្ទួលក្រហមដូចជាស្នាមមូសខាំលើរាងកាយ ។
- ចំពោះកុមារវិញ អាចមានរោគសញ្ញាក្អូតចង្អោរ ឬមានច្រាលឈាមជាដើម ។
- រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺអាចបណ្តាលឱ្យមានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ ។
ខាងក្រោមនេះជាដំបូន្មានខ្លះៗដើម្បីបង្ការជំងឺគ្រុនឈាម៖
- កម្ចាត់ជម្រកមូសដែលមានទឹកដក់ បិតកំរបពាងទឹក
- សំអាតទីធ្លា ដកស្មៅ កាប់ឆ្កោលព្រៃជិតផ្ទះ
- គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ
- ចៀសពីទីកន្លែងងងឹតមានមូសខាំ ជាពិសេសរដូវភ្លៀង
- ពាក់ខោអាវវែង
- ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង ។ ប្រភេទ Repellents ផលិតផលរបស់ប្រទេសសង្ហាបុរី ដែលមានសារជាតិ DEET (N, N-diethyl-methuamide), picaridin ឬ IR3535 ដែលជាសារធាតុផ្សំសកម្មមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់បណ្ដេញមូស ។ ផលិតផលទាំងនេះមានសុវត្ថិភាពសូម្បីតែសម្រាប់ស្ត្រីមានផ្ទៃពោះ និងម្តាយដែលបំបៅ។ អ្នកនាំពាក្យរបស់ NEA បាននិយាយថាផលិតផលដែលតិចជាង 10% DEET មានសុវត្ថិភាពសម្រាប់កុមារនិងទារកចាប់ពីអាយុ 2 ខែ ។ ដែលផលិតផលនេះមានលក់នៅទីផ្សារកម្ពុជាស្រាប់ ដែលពត៍មានលំអិតលោកអ្នកអាចខលទៅកាន់លេខ 012 940 777 ឬចូលទៅកាន់ផេក Jackie Cambodia ៕