Breaking News :

nothing found

ការបើកបររយៈពេលយូរ ធ្វើឲ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ

ការបើកបរក្នុងរយៈពេលយូរធ្វើឱ្យអ្នកឆាប់មានបញ្ហាដល់សុខភាពធ្ងន់ធ្ងរ ដែលអាចបង្កឲ្យមានជំងឺហឺត , ជំងឺខ្សោយបេះដូង, ឆាប់ហត់នឿយ ,ចង្វាក់បេះដូងលោតមិនទៀងទាត់អាចបណ្តាលឱ្យគាំងបេះដូង, ដាច់សរសៃឈាមខួរក្បាល, គាំងបេះដូង។ វាជារឿងមួយដែលអ្នកបើកបរគ្រប់រូបធ្វើដោយមិនដឹងខ្លួន ដោយពួកគេព្យាយាមបើកឲ្យទៅដល់គោលដៅដែលត្រូវទៅបានលឿនឆាប់រហ័ស ដោយអង្គុយរាប់ម៉ោង សំលឹងមើលផ្លូវ ។ ការធ្វើបែបនេះ ធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺខាងលើនេះ ។

 

ការសិក្សាបានបង្ហាញថា អ្នកដែលបើកបររយៈពេលយូរ ដូចជាអ្នកបើកទ្បានធំៗ ដឹកទំនិញ អ្នកបើកបរទ្បានក្រុង…មានបញ្ហាសុខភាពច្រើនជាងអ្នកហូរបន្លែងគីមី។  ការបើកបរក្នុងរយៈពេលយូរដោយអង្គុយរាប់ម៉ោង ពី ៣ម៉ោង ទៅ ៤ម៉ោង ធ្វើឲ្យរាងកាយអ្នកឆាប់ទ្រុងទ្រោម និងជាពិសេសវាអាចបញ្ហាទៅសរសៃឈាមខួរក្បាល គាំងបេះដូង និងបញ្ហាផ្លូវដង្ហើម នៅពេលដែលអ្នកព្យាយាមបើកបរដោយមិនឈប់សំរាក់តាមផ្លូវ ។ ការបើកបររយៈពេលយូរនាំឱ្យអ្នកឆាប់អស់កម្លាំងដែលអាចបណ្តាលជួបប្រទះការបាត់បង់ស្មារតីបណ្តោះអាសន្ន ដូច្នេះវាអាចមានគ្រោះថ្នាក់ក្នុងការបើកបររបស់អ្នក និងអ្នកធ្វើដំណើរដទៃដោយមិនដឹងខ្លួន។

 

ដូច្នោះអ្នកបើកបរគ្រប់រូបគួរតែឈប់សំរាក់បន្តិចតាមផ្លូវក្នុងពេលបើកបរផ្លូវឆ្ងាយ ដើម្បីស្រូបយកខ្យល់អាកាសខាងក្រៅ សំរួលបត់បែនរាងកាយ និងសំរួលអារម្មណ៍ឲ្យល្អ ជាពិសេសអ្នកក៏អាចឆ្លៀតពេលត្រួតពិនិត្យរថយន្តរបស់អ្នកផងដែរ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ឈឺខ្នងពេលបំបៅដោះកូន​

Read Next

វិធីងាយៗ ៣ យ៉ាងដើម្បីធ្វើឱ្យដើមទ្រូងអ្នកធំជាងមុន

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments