

ក្នុងនាមជាឪពុកម្តាយ តែងតែចង់ការពារកូនរបស់ខ្លួន ពីជំងឺបានកាន់តែច្រើនកាន់តែល្អ ហេតុដូច្នេះហើយពួកគេច្រើន តែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំ ដើម្បីបំពេញបន្ថែមនូវជីវជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ ។ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថាត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្មជាតិជាច្រើនអាចមានប្រសិទ្ធភាពល្អដែរ។ ខាងក្រោមនេះ ជាវិធីខ្លះៗដែលអ្នកអាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់កូនកាន់តែខ្លាំងបាន ជៀសផុតពីជំងឹនានា៖
វីតាមីន C
នៅពេលនិយាយដល់ការបង្ការជំងឺផ្តាសាយ អ្នកប្រហែលជាកំពុងតែគិតទៅលើការបេះថ្នាំវីតាមីន C ឲ្យកូនញ៉ាំហើយ។ វីតាមីន C ត្រូវបានគេដឹងថាជួយបន្ថយការរលាក ប្រឆាំងការបង្ករោគ និងបន្ថយការកើតជំងឺផង។ ប៉ុន្តែដោយសារតែរាងកាយមិនអាចរក្សាជីវជាតិនេះក្នុងខ្លួនបាន ដូច្នេះពួកគេនៅតែត្រូវការវីតាមីន C ជាប់ ហើយអ្នកអាចរកបានយ៉ាងស្រួលក្នុងអាហារជូរៗ។
គេង
ប្រព័ន្ធភាពស៊ាំរបស់កូនក្មេងអាច នឹងចុះខ្សោយបើសិនជាគេគេងមិនបានគ្រប់គ្រាន់ទែ។ រាងកាយមនុស្សយើងត្រូវការសម្រាក ដើម្បីកាន់តែមានភាពរឹងមាំ និងសុខភាពល្អ។ តែបើគេងមិនឆ្អែត វានឹងនាំឲ្យក្មេងងាយនឹងឆ្លងជំងឺច្រើនណាស់។ យកល្អគួរតែឲ្យកូនគេងឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងពេញដែរ។
ទឹក
ថ្វីបើរឿងនេះមិនមានការយកចិត្តទុកដាក់ច្រើនក៏ដោយ តែឪពុកម្តាយមួយចំនួនច្រើនតែឲ្យកូនខ្លួនញ៉ាំទឹកផ្លែឈើ ដែលរឿងនេះអាចបង្កគ្រោះថ្នាក់ជាងគ្រោះល្អ។ ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់តែ តែក៏ជួយបំបាត់ជាតិពុល ដែលរំខានដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងការបង្ករោគដែរ។
ប្រូបាយអូទិច
វិធីសាស្រ្តមួយផ្សេងទៀតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់កូន គឺជំរុញដល់តុល្យភាពបាក់តេរីល្អក្នុងពោះវៀន។ វិធីមួយដ៏ល្អគឺឲ្យគេញ៉ាំប្រូបាយអូទិចកាន់តែច្រើន តាមរយៈការញ៉ាំយ៉ាអួ ឬគីមឆី៕
ទឹករ៉ែធម្មជាតិ ម៉ុង ក្លា 011 67 1234 / 097 77 17 354