Breaking News :

nothing found

តិចនិកចង់បានកូនស្រី ឬកូនប្រុស ងាយដូចបកចេកខ្ចី

ចង់បានកូនស្រី ឬចង់បានកូនប្រុសត្រូវធ្វើដូចម្តេច?

Advertisement
Advertisement

ទោះបីមិនទាន់មានភស្តុតាងបែបវិទ្យាសាស្រ្តណាមួយមកបញ្ជាក់ពីភាពជោគជ័យការយកកូនប្រុស ឬកូនស្រីក៏ដោយក៏មិត្តនារីទាំងឡាយតែងតែស្តាប់ការបកស្រាយ ឬឲ្យយោបល់ពីប្រភពផ្សេងៗដើម្បីសំរេចបំណង ។ បានជាដូច្នេះទៅយើងសូមបង្ហាញពីវិធីមួយចំនួនដើម្បីបង្កើន អត្រាភាគរយនៃភេទដែលអ្នកចង់បានដូចខាងក្រោម៖

 

សម្រាប់អ្នកចង់បានកូនប្រុស៖

  • រួមភេទនៅថ្ងៃដែលមេជីវិតញីខ្ជាក់ (ជាទូទៅស្រ្តីដែលមានរដូវមកទៀងទាត់ល្អ មានន័យថារដូវមករាងរាល់២៨ថ្ងៃម្តង នោះមេជីវិតញីនឹងខ្ជាក់នៅថ្ងៃទី ១៣នៃរដូវ) ។
  • មិត្តនារីត្រូវឈានដល់ចំនុចកំពូលមុនដៃគូរបស់អ្នក ព្រោះពេលនោះស្រ្តីនិងបញ្ជេញទឹករំអិលអាល់កាឡាំង ដែលអំណោយផលល្អដល់មេជីវិតដែលកំណត់ភេទប្រុស ជាងទឹករំអិលដែលមានពេលធម្មតា។
  • អ្នកត្រូវព្យាយាមបញ្ជូលប្រដាប់ភេទដៃគូរបស់អ្នកអោយជ្រៅ ពិសេសនៅពេលដែលគាត់ខ្ជាក់ទឹកកាម ដោយប្រើក្បាច់រួមភេទពីក្រោយជាដើម។
  • ដៃគូរបស់អ្នកត្រូវមានមេជីវិតច្រើន ព្រោះថាមេជីវិតដែលកំនត់ភេទប្រុសខ្លាំងជាងមេជីវិតដែលកំនត់ភេទស្រី ដូច្នេះមេជីវិតកាន់តែច្រើនភាករយនៃកូនប្រុសកាន់តែខ្ពស់។ ប្រសិនបើអ្នកមិនប្រាកដពីបរិមាណមេជីវិតសូមទៅជួបវេជ្ជបណ្ឌិត ឬឱសថការីដើម្បីទទួលនូវឱសថបែបអាហារបំប៉នបន្ថែមដើម្បីជួយបង្កើនចំនួនមេជីវិតក្នុងទឹកកាម។
  • អ្នកផ្អាកការរួមភេទ ដើម្បីរក្សាចំនួនមេជីវិត (ខាងប្រុស) ឲ្យបានច្រើន។
  • ខាងប្រុសគួរជាអ្នកចាប់ផ្តើមមុន
  • អ្នកគួររួមភេទនៅពេលយប់ ព្រោះពេលយប់ត្រជាក់ធ្វើឲ្យភាគរយកាន់តែខ្ពស់សម្រាប់យកកូនប្រុស
  • អ្នករួមភេទនៅថ្ងៃសេសនៃខែ
  • ដៃគួរបស់អ្នករក្សាប្រដាប់ភេទឲ្យត្រជាក់ដោយស្លៀកខោខ្លីកីឡា ឬខោវែងដែលរលុងខ្លាំង
  • អ្នកញ៊ាំប្រៃ សាច់ឲ្យច្រើន ត្រី ម្សៅស ប៉ាស្តា ទឹកផ្លែឈើស្រស់ បន្លែមួយចំនួន តែត្រូវជាសវាងទឹកដោះគោ អាហារសំរកទំងន់ ទឹកដោះគោជូរ ប៊ើ គ្រាប់ធញ្ញជាតិ ស្កសូកូឡា គ្រុំ ងាង លាស ជាដើម។

សម្រាប់អ្នកចង់បានកូនស្រី៖

  • អ្នករួមភេទ ២ទៅ៣ថ្ងៃមុនថ្ងៃមេជីវិតញីខ្ជាក់។ ព្រោះថាថ្វីត្បិតមេជីវិតដែលកំនត់ភេទស្រីមិនសូវខ្លាំងដូចមេជីវិតកំនត់ភេទប្រុស ប៉ុន្តែវាអាចរស់នៅបានយូរជាង ដូច្នេះវាអាចរង់ចាំមេជីវិតញីបានខៈណៈពេលដែល មេជីវិតកំនត់ភេទប្រុសស្លាប់បាត់ទៅហើយ។
  • ខាងប្រុសដល់ចំនុចកំពូលមុន
  • អ្នកត្រូវរួមភេទឲ្យញឹកញាប់ដើម្បីបន្ថយចំនួនមេជីវិតក្នុងទឹកកាម ដូច្នេះវាអាចបង្កើនឱកាសខ្ពស់ឲ្យមេជីវិតដែលកំនត់ភេទស្រី ចាប់មេជីវិតញីមុន។
  • អ្នកមិនត្រូវបញ្ចូលលឹង្គជ្រៅពេកនោះទេ
  • អ្នករួមភេទដោយមិនបាច់ការពារ ៤ទៅ៥ ថ្ងៃមុនមេជីវិតញីខ្ជាក់ ដើម្បីបន្ថយភាគរយនៃមេជីវិតកំនត់ភេទប្រុសទៅចាប់មេជីវិតញីមុន។
  • ដៃគូរបស់អ្នករក្សាលឹង្គឲ្យក្តៅល្មមដោយស្លៀកខោរិប ឬខោទ្រនាប់រិតតឹង (ទោះបីជាធ្វើបែបនេះអាចបណ្ដាលឲ្យលឹង្គរបស់គាត់មិនសូវល្អក៏ដោយ)
  • ស្រ្តីត្រូវជាអ្នកចាប់ផ្តើមមុន
  • គួររួមភេទនៅពេលរសៀល
  • អ្នកត្រូវរួមភេទនៅថ្ងៃគូនៃខែ
  • អ្នកត្រូវដាក់ស្លាបព្រាឈើនៅក្រោមគ្រែ និងខ្សែបូពណ៏ផ្កាឈូកកនៅក្រោមខ្នើយរបស់អ្នក (ជំនឿ)
  • អ្នកញាំអាហារសំរកទំងន់ឲ្យបានច្រើនដូចជាប៊ើ ទឹកដោះគោជូ អាហារសាបៗ បាយ បន្លែមួយចំនួន ទឹកខនិច សាច់ និងដំឡូងតិចតួច តែត្រូវជៀសវាងឲ្យបាននូវអំបិល និងអាហារប្រៃ ស្រាក្រហម ទឹកផ្លែឈើស្រស់ ស្ពីណាច់ ប៉េងប៉ោះ និងផ្សិត ស្កសូកូឡា ការហ្វេ និងតែជាដើម។

 

ប្រភព : ទំពរ័សុខភាពស្រ្តី

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ចំនុចពិសេស រថយន្តពាសដែក Cadillac Escalade limited edition ២០១៩

Read Next

របៀបធ្វើឲ្យកូនល្ហុងឈ្មុលឲ្យក្លាយជាល្ហុងញី ដើម្បីបានផលខ្ពស់

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments