Breaking News :

nothing found

ការដើរ​កំសាន្តក្នុងព្រៃ​​ជួយ​ដល់​សុខភាព​​ផ្លូវចិត្ដ​បានយ៉ាង​សម្បើម

 

អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែងតែសោកសៅ អស់សង្ឃឹម ឯកោ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ចូល​ចិត្ត ។ អារម្មណ៍​ទាំង​អស់នេះ​អាច​រំខាន​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​មានដំណើរ​ការ​ត្រឹមត្រូវ និង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​នៃ​ជីវិត ។

Advertisement
Advertisement
យើងទាំងអស់គ្នា​ពិត​ជាមាន​អារម្មណ៍​ក្រៀមក្រម និង​ទន់ខ្សោយ​ពីមួយ​ពេល​ទៅមួយ​ពេល នេះ ជា​រឿង​ធម្មតា​ទេ​។ ក្នុង​ថ្ងៃ​ធម្មតា មនុស្ស​ម្នាក់ៗ​ឆ្លងកាត់​អារម្មណ៍​ជាច្រើន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ការ​មាន​អារម្មណ៍​ទន់ខ្សោយ និង​បាក់​ទឹកចិត្ត គឺ​ពិត​ជាមាន​លក្ខណៈខុសៗ​គ្នា​។

 

ការស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ការធ្វើដំណើរកំសាន្ត ឬដើរក្នុងព្រៃជាមួយ​ធម្មជាតិ​វាពិតជាមានគុណប្រយោជន៍មិនអាចកាត់ថ្លៃបាន ដែលអាចនិយាយថាជាថ្នាំព្យាបាលពិតជា​ល្អ​ចំពោះ​សុខភាព​។ ការ ស្រូប​ដង្ហើម​ក្នុង​ព្រៃ​រយៈពេល​យ៉ាងតិច ១២០ នាទី​រៀងរាល់ ៧ ថ្ងៃ​ជួយ​ពង្រឹង​សុខុមាលភាព​ និងជួយធ្វើឲ្យមានអារម្មណ៍ល្អ ។ បរិស្ថាន​ក្នុង​ធម្មជាតិ អាច​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព និង​ភាពស្រស់​បំព្រង តែ​រហូត​ដល់​ពេល​នេះ យើង​មិន​អាច​និយាយ​ថា ប៉ុន្មាន​ទើប​គ្រប់គ្រាន់​នោះ​ទេ ព្រោះក្នុងធម្មជាតិមានកំរិតខ្យល់អាកាសល្អបំផុតជាងនៅក្នុងទីក្រុង ម្យ៉ាងទៀតវាជាប្រភេទអុកស៊ីសែនល្អបំផុតដែលជួយផ្នែកដង្ហើម និងខួរក្បាល។

 

ប្រសិនជាអ្នកនៅតែក្នុងបន្ទប់ ឬព្យាយាមធ្វើការដោយមិនគិតពីសុខភាព អ្នកនឹងអាចឆាប់ធ្វើឲ្យរាងកាយទន់ខ្សោយ និងជាពិសេសអាចមានបញ្ហាដល់ផ្លូវចិត្តយ៉ាងធន់ធ្ងន់ផងដែរ ។ ការសិក្សាបានរកឃើញថា មនុស្សដែលឧស្សាហ៍ដើរកំសាន្តក្នុងព្រៃ ឬការដើរតាមសួនច្បារ មានសុខភាពល្អ និងខួរក្បាលគិតលឿនឆាប់រកឃើញអ្វីដែលថ្មី ជាអ្នកដែលនៅតែមួយកន្លែង ។ ដូចនេះអ្នកគួរចំណាយពេល ធ្វើដំណើរកំសាន្តជាមួយធម្មជាតិម្តងម្តាង ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

PixelMe ចេញមុខងាយថ្មីមួយទៀត ដែលអាចឲ្យអ្នកតាមដានដៃគូប្រកួតប្រជែងនៅលើ Facebook តាមរយៈ Email

Read Next

ជនជាតិថៃម្នាក់ កែច្នៃកំប្លោកទៅជាចាន ជំនួយចានស្នោ និងចានផ្លាស្ទិក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments