

ការខ្សោយចំណង់ផ្លូវភេទរបស់អ្នកកំពុងតែប៉ះពាល់ដល់ទំនាក់ទំនងស្នេហាដែលកើតឡើងលើបុរស និងស្រ្តីភាគច្រើនក្នុងពេលវេលាណាមួយក្នុងជីវិត។ បញ្ហាទំនាក់ទំនង ភាពនឿយហត់ ប្រហែលជាធ្វើឲ្យចំណង់ផ្លូវភេទចុះខ្សោយបាន។ ចំណង់ផ្លូវភេទនឹងឡើងខ្លាំង បើសិនជាអ្នកចេះប៉ុន្មានក្បាច់ខាងក្រោមនេះ ៖
១. ធ្វើដំណើរកាន់តែច្រើនដើម្បីជីវិតផ្លូវភេទកាន់តែល្អជាងមុន៖ ការសិក្សាមយយដែលធ្វើឡើងដោយជនជាតិអង់គ្លេសបានរកឃើញថា ការធ្វើដំណើរកម្សាន្តអាចជួយឲ្យស្រកទម្ងន់ បង្កើនទំនុកចិត្ត មានអារម្មណ៍ថានៅក្មេងជាងមុន និងចំណង់ផ្លូវភេទកើនឡើយ។ ការធ្វើដំណើរកម្សាន្តក៏អាចជួយបន្ថយស្រ្តេស ដែលនាំឲ្យខ្សោយផ្លូវភេទថែមទៀត។ កាលណាស្រ្តេសរ៉ាំរ៉ៃអាចនាំឲ្យបាក់ទឹកចិត្ត និងថប់អារម្មណ៍បាន។
២. គេងមួយម៉ោងថែម៖ ស្រ្តីដែលគេងយូរជាងធម្មតាមួយម៉ោង ឃើញថាជំរុញដល់ចំណង់ផ្លូវភេទនៅថ្ងៃបន្ទាប់។ ការសិក្សាមួយផ្សេងទៀតបានរកឃើញ បុរសសដែលគេងមិនគ្រប់គ្រាន់មានការចុះទាបអ័រម៉ូនតេស្តូស្តេរ៉ូនដែលផ្តល់ជាផលខ្សោយចំណង់ផ្លូវភេទបាន។
៣. ប៉ះពន្លឺព្រះអាទិត្យឲ្យបានច្រើនបន្តិច៖ គួរតែចំណាយពេលវេលាខ្លះនៅក្រោមពន្លឺព្រះអាទិត្យដើម្បីបង្កើនភ្លើងរោលរាលនៅពេលគេងជាមួយគ្នាទៅ។ វីតាមីន D ដែលចេញពីពន្លឺព្រះអាទិត្យច្រើនតែបង្កើនជីវិតដល់ផ្លូវភេទ ហើយក៏ជួយកែប្រែចំណង់ផ្លូវភេទឡើងវិញដែរ។ វីតាមីន D នឹងបង្កើនការផលិតរបស់អ័រម៉ូនអេស្រ្តូជែន ដែលជាអ័រម៉ូនភេទស្រ្តី និងទទួលខុសត្រូវលើចំណង់ផ្លូវភេទស្រ្តីតែម្តង។ វីតាមីន D ក៏ជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនលើមនុស្សប្រុសដែរ។
៤. ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព ៖ លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសុខភាពផ្លូវភេទរដ្ឋកាលីហ្វូញ៉ាប៉ែកខាងត្បូងបានមានប្រសាសន៍ថា ការធាត់ពេកក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័រម៉ូនរបស់អ្នកដែរ។ ភាពធាត់លើសទម្ងន់អាចផ្លាស់ប្ដូរនូវតុល្យភាពរវាង estrogen និងអ័រម៉ូន testosterone ហើយអ័រម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យកម្លាំងផ្លូវភេទរបស់អ្នកថយចុះ។ សរសៃឈាមក្រហមដែលកកស្ទះ ដោយជាតិខ្លាញ់ឆ្អែតមិនអាចបញ្ជូនឈាមបានច្រើនទៅកាន់បរិវេណប្រដាប់ភេទ ដើម្បីឱ្យមានអារម្មណ៍ស្រើបស្រាលបានទេ ដោយសារភាពមិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការច្របូកច្របល់នៃភាពរឹងរបស់លិង្គ ។
៥. ធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណជួយឱ្យអ្នកមានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួននៃរាងកាយ អាចជួយបង្កើននូវលំហូរឈាម ក្នុងរាងកាយរបស់អ្នក។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្ដ្រីមានទាក់ទងទៅនឹងការកើនឡើងនូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទរបស់ពួកគេ។ សភាពនោះអាចធ្វើឱ្យបុរសស្ដ្រីកើនឡើងនូវភាពត្រេកត្រអាលផ្លូវភេទដោយខ្លួនឯង ៕