Breaking News :

nothing found

5 ចំនុចការពារ Account Facebook របស់អ្នកពីការ Hack

បណ្តាញសង្គម Facebook ត្រូវបានមហាជនខ្មែរនិយមប្រើប្រាស់ក្នុងការទំនាក់ទំនង ផ្សព្វផ្សាយ ធ្វើពាណិជ្ជកម្ម តាមដានព័ត៌មានប្រចាំថ្ងៃ និងការកំសាន្តជាដើម។ ក៏ប៉ុន្តែ​មួយរយៈ​​ចុងក្រោយ​​នេះ​​ យើង​សង្កេត​​ឃើញថា​គណនី​​Facebook​​ជាច្រើន​​ ត្រូវបាន​គេ​Hack​​ចូល​ និង​ប្រើប្រាស់​ក្នុងផ្លូវអប្បាយមុខនានា ដូចជាឆបោកប្រាក់ ក្នុងរូបភាពខ្ចីប្រាក់អ្នកដែលស្គាល់គ្នា​ ឬទាញយក​ទិន្នន័យ​ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងផ្លូវអាក្រក់​ ពិសេសចំពោះថ្នាក់ដឹកនាំ ឬបុគ្គលសំខាន់ៗ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះ​របស់បុគ្គលនោះ។ ថ្ងៃនេះ គំនិត សូមបង្ហាញពីវិធីសាស្ត្រ   ក្នុងការការពារគណនី Facebook របស់អ្នកពីការ Hackចូល។

Advertisement
Advertisement

 

១. ប្រើប្រាស់លេខសម្ងាត់ (Password) ដែលពិបាកក្នុងការទាយ

ការដាក់លេខសម្ងាត់ដែលពិបាកទាយ គឺជាវិធីសាស្ត្រដ៏ងាយស្រួល និងសាមញ្ញមួយក្នុងការរក្សាគណនីរបស់អ្នកឲ្យមានសុវត្ថិភាព។ មនុស្សភាគច្រើន ប្រើនូវលេខសម្ងាត់ ដូចជាលេខថ្ងៃ ខែ ឆ្នាំកំណើត, លេខទូរស័ព្ទ ជាដើមដែលមានការងាយស្រួលចាំ ដែលជាហេតុ ធ្វើឲ្យអ្នកដទៃងាយស្រួលក្នុងការ Hack ចូលយ៉ាង​ខ្លាំង​។

 

២. ជៀសវាង Login រក្សាទុកលេខសម្ងាត់ ដោយប្រើឧបករណ៍តាមសាធារណៈ

ការប្រើប្រាស់បណ្តាញសង្គមនៅទីសាធារណៈ ជាពិសេសគឺកុំព្យូទ័រនៅតាមហាងកាហ្វេ ឬកន្លែងដែលផ្តល់សេវាអ៊ីនធឺណេតតែម្តង ព្រោះថាគេអាចនឹងទាញយកទិន្នន័យពីអ្នកបានដោយងាយ។ ហេតុដូចនេះអ្នក ចាំបាច់ត្រូវធ្វើការចាកចេញ (Log Out) នៅពេលប្រើប្រាស់រួច ព្រមទាំងលុបចោលនូវសកម្មភាពអ្វីដែលអ្នកបានប្រើរួច (Clear History)។

 

៣. កុំលេងល្បែងប្រភេទ Instant App នៅលើបណ្តាញសង្គម

ល្បែងប្រភេទ Instant App នៅលើបណ្តាញសង្គមជាច្រើន ដូចជាល្បែងទស្សន៍ទាយចរិក ឬទស្សន៍ទាយថ្ងៃអនាគត​ និងប្រភេទកម្មវិធីផ្លាស់ប្តូរមុខទៅតាមអាយុផ្សេងៗសុទ្ធតែអាចធ្វើឲ្យអ្នកបាត់បង់ទិន្នន័យ ក៏ដូចជាគណនីដោយមិនដឹងខ្លួន។ ព្រោះនៅពេលដែលអ្នកលេងប្រភេទ Instant App ទាំងនោះប្រៀបបានដូចជាអ្នកអនុញ្ញាតឲ្យគេយកព័ត៌មានពីអ្នករួចទៅហើយ។

 

៤. ប្រើប្រាស់ប្រព័ន្ធចាក់សោពីរជាន់ (Two-factor authentication)

ប្រព័ន្ធចាក់សោពីរជាន់ ឬ Two-factor authentication នេះគឺជាប្រព័ន្ធមុខងារសុវត្ថិភាពមួយដែលក្រុមហ៊ុន Facebook បានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៧កន្លងម្ល៉េះ។  ដោយប្រព័ន្ធសុវត្ថិភាពនេះទាមទារឲ្យអ្នកដាក់នូវលេខកូដចំនួន០៦ខ្ទង់ និងដាក់លេខទូរស័ព្ទ ឬ Email ដែលអ្នកប្រើប្រាស់ចូល ហើយវានឹងលោតជាសារនៅលើទូរស័ព្ទ ឬ Email របស់អ្នកនៅពេលដែលមានមនុស្ស ឬ Device ប្លែកមុខដូច (កុំព្យូទ័រ Smart Phone…)ចង់ចូលទៅកាន់គណនីរបស់អ្នក​ ។

 

៥. ជៀសវាងដំទ្បើងកម្មវិធីដែលគ្មានប្រភពច្បាស់លាស់

មានកម្មវិធីជាច្រើន ដែលមានជាប់មេរោគមកជាមួយ។ វាបានប្រើប្រាស់ដោយការលួចបន្លំ នៅពេលអ្នកដំទ្បើងកម្មវិធីដែលគ្មានប្រភពច្បាស់ ដែលភ្ជាប់ជាមួយ Pop link មកជាមួយដែលតំរូវឲ្យអ្នកដំទ្បើងបន្ថែម នៅលើឧបករណ៍របស់អ្នក ៕

2 1 vote
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

មុននេះបន្ដិច! ក្រសួងសុខាភិបាលបានរកឃើញ ១០ ករណីបន្ថែមទៀតមានផ្ទុក Covid-19 សរុប ៤៧នាក់

Read Next

រកឃើញអ្នកឆ្លងជំងឺCovid-19 ៣១នាក់ថ្មីបន្ថែមទៀត ក្នុងនោះជាទេសចរបារាំង ២៩នាក់ នៅខេត្តព្រះសីហនុ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments