Breaking News :

nothing found

យល់ដឹងពីជំងឺអុតស្វាយ ក្រោយពីកុមារកើតជំងឺនេះ

ទោះបីជំងឺអុតស្វាយ គឺជាជំងឺស្រាលក៏ដោយវាក៏អាចឆ្លងខ្លាំងហើយអាចបង្កឱ្យមានបញ្ហាគូរឲ្យព្រួយបារម្ភ មិនស្រួលចំពោះកូនរបស់អ្នកដែរ ។ តើអ្វីជារោគសញ្ញានៃជំងឺអុតស្វាយ?

 

តើអ្វីជារោគសញ្ញានៃជំងឺអុតស្វាយ?

ជាទូទៅរោគសញ្ញានៃជំងឺអុតស្វាយមានដូចជា៖

  • មានកន្ទួលក្រហមលើស្បែក ដែលចាប់រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត (ប្រសិនបើអ្នកជំងឺមានសុខភាពល្អ កន្ទួលក្រហមមិនចេញលើដងខ្លួនច្រើននោះទេ តែបើអ្នកជំងឺមានសុខភាពខ្សោយវិញ កន្ទួលក្រហមនឹងចេញយ៉ាងច្រើនលើដងខ្លួនហើយអាចមានដំបៅនៅក្នុងបំពង់ក ជុំវិញភ្នែក និងភ្នាសដែលមានសំនើមរបស់បំពងបង្ហួរនោម រុន្ធគូទ និងទ្វាមាសជាដើម)។
  • Advertisement
    Advertisement
  • បន្ទាប់មករយៈពេលប្រមាណ ៧ ទៅ ១០ ថ្ងៃក្រោយ កន្ទួលទាំងនេះនឹងវិវត្តន៍ទៅជាពងបែកមានទឹកវិញ (Vesicles) នៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក និងប្រដាប់បន្តពូជជាដើម ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ និងពិបាកទ្រាំដោយសាររមាស់។
  • ក្ដៅខ្លួន ក្អកសួត ឈឺពោះ និងឈឺក្បាល។
  • អស់កម្លាំង មានអារម្មណ៍មិនស្រួលខ្លួន និងរមាស់។

ទាក់ទងនឹងរោគសញ្ញានៃជំងឺអុតស្វាយនេះដែរ គេកត់សម្គាល់ខ្លាំងទៅកន្ទួលក្រហមនៅលើស្បែកដែលវិវត្តន៍ទៅជាពងទឹក។ បន្ទាប់មកពងទឹកបានបែកហើយក្លាយជាក្រមរគ្របពីលើពងទឹកដែលបែកនោះ ជាច្រើនថ្ងៃក្រោយមកទើបជាដូចដើមវិញ។

 

តើនរណាងាយកើតនិងឆ្លងជំងឺអុតស្វាយជាងគេ?

ជាទូទៅក្រុមមនុស្សដែលងាយកើត និងឆ្លងជំងឺអុតស្វាយគឺ៖

  • អ្នកពុំធ្លាប់កើតជំងឺអុតស្វាយ
  • ពុំបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វាយ
  • នៅក្បែរអ្នកជំងឺដោយផ្ទាល់

 

នេះជាអ្វីដែលយើងគិត និងចងចាំ ៖

 

កុំ ប្រើថ្នាំ Aspirin ឬថ្នាំអាស្ពីរីន។

ប្រើប្រាស់ថ្នាំ Telenol ដើម្បីបន្ថយកំដៅក្នងខ្លួនអ្នកជំងឺ ដាច់ខាតមិនត្រូវប្រើប្រាស់ថ្នាំង Aspirin ទេ។ ថ្នាំអាស្ពីរីនអាចបណ្តាលឱ្យមានការឆ្លងមេរោគលើស្បែកកាន់តែធ្ងន់ធ្ងរដែលហៅថាជម្ងឺ Reye’s Syndrome ។

 

កុំ ឲ្យពូកគាត់ព្យាយាមអេះរមាស់

ត្រូវកាត់ក្រចកដៃរបស់អ្នកជំងឺដើម្បីកុំអោយអ្នកជំងឺអេះ ហើយចំលងមេរោគផ្សេងៗទៀត។ ជំងឺអុតស្វាយវាធ្វើឲ្យរមាស់ ការអេះរមាស់ វាអាចបណ្តាលឱ្យមានស្នាម​ ឬចំលងមេរោគ។ អាចប្រើប្រាស់ក្រែម ឡេលាបលើស្បែកដើម្បីបង្កើតសំណើម និងបំបាត់ភាពរមាស់។

 

កុំ បញ្ជូនកូនរបស់អ្នកទៅសាលារៀនខណៈពេលដែលពួកគេកើតជំងឺអុតស្វាយ

ជាធម្មតារយៈពេល 5 ថ្ងៃបន្ទាប់ពីការចាប់ផ្តើមកន្ទួល។ ជំងឺអុតស្វាយគឺជាជំងឺឆ្លងខ្លាំងក្លាហើយបើទោះបីជាវាមានលក្ខណៈស្រាលនៅក្នុងកុមារក៏ដោយក៏អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរឆ្លងដល់ស្ត្រីមានផ្ទៃពោះ ទារក និងក្មេងដទៃ។

ធ្វើ ឱ្យកូនរបស់អ្នកមានសំណើម និងមានអនាម័យ

ការផឹកទឹកឱ្យបានច្រើននឹងជួយឱ្យរាងកាយរបស់ពួកគេកម្ចាត់វីរុសបានលឿន និងបង្ការការខះជាតិទឹក។ ត្រូវងូតទឹកអោយអ្នកជំងឺអោយបានច្រើនដងក្នុង១ថ្ងៃ ដើម្បីបំបាត់ភាពរមាស់ និងគ្របកន្សែងត្រជាក់ សើមលើស្បែក ។ ជាពិសេសគួរផ្លាស់ប្តូរសម្លៀកបំពាក់ញឹកញាប់ និងសំអាតកន្លែងគេងផងដែរ។

 

 

កុំឱ្យ ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើឱ្យកាន់តែរមាស់

ពួកគេប្រហែលជាចង់ស្លៀកពាក់ក្រណាត់ទន់ៗ ដូចជាកប្បាសរលោង គឺល្អបំផុត។ វាជួយកាត់បន្ថយកុំឲ្យពួកគាត់រមាស់ និងមិនមានអារម្មណ៍មិនល្អ ។

 

ព្យាយាមតាមដានកន្ទួលក្រហម

គួរសាកសួរពិគ្រោះជាមួយគ្រូពេទ្យ បើសិនកន្ទួលក្រហមអុតស្វាយមិនធូរស្រាល ៕

 

ប្រភព : independent

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ក្រោយរញ្ជួយដីកម្រិតធ្ងន់ 7.1វិចទ័រ ឥណ្ឌូនេស៊ីប្រកាសអាសន្នពីរលកយក្សស៊ូណាមិ

Read Next

ជ្រើសរើសបុគ្គលិកផ្នែកលក់បន្ទាន់ (គ្រឿងបន្លាស់រថយន្ត) ​​-Sale Executive

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments