

អ្នកជំនាញខាងទីផ្សារភាគច្រើនយល់ដឹងយ៉ាងច្បាស់អំពីការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក និងរបៀបដែលវាអាចផ្តល់ប្រយោជន៍ដល់ការបង្កើតបណ្ដាញផ្សព្វផ្សាយនានា។ ទោះជាយ៉ាងណាក៏ដោយការបង់ប្រាក់សម្រាប់ពាណិជ្ជកម្ម (Boot Ads facebook)គឺវីធីតែមួយគត់ដែល Facebook អាចជួយជំរុញអាជីវកម្ម និងជួយឲ្យអតិថិជនឆាប់ស្គាល់ យល់ដឹងពីម៉ាកយីហោរបស់អាជីវកម្មអ្នក។ ខណៈពេលដែលអតិថិជនមានការជម្រុញចិត្តចុចលើការផ្ទាំងផ្សាយពាណិជ្ជកម្មដែលបានបង់ប្រាក់របស់អ្នក (Boot Post) ដែលធ្វើឲ្យអតិថិជនចាប់អារម្មណ៍ស្គាល់ពីយីហោរបស់អ្នកបានលឿន។
ចំណែកអត្ថបទនេះគ្រាន់តែជាមធ្យោបាយមួយចំនួនក្នុងការដឹកនាំយុទ្ធសាស្រ្តទីផ្សារហ្វេសប៊ុករបស់អ្នកដើម្បីលើកកម្ពស់ការផ្សព្វផ្សាយលក់ដោយផ្ទាល់ដើម្បីបង្កើតកន្លែង និងការរំពឹងទុកកាន់ពីលទ្ធផលទាំងនោះដោយមិនចាំបាច់ចំណាយលុយបង់ប្រាក់លើការផ្សាយពាណិជ្ជកម្ម Facebook ។
មនុស្សចូលចិត្តចែករំលែកអ្វីដែលពួកគេដឹង។ ការភ្ជាប់ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកពិតជាត្រូវបានជម្រុញការពិភាក្សា និងការជជែកវែកញែក។ ការសួរសំណួរគឺជាវិធីដ៏ល្អមួយដើម្បីចាប់ផ្តើមដូចដែលជំរុញឱ្យមនុស្សផ្តល់យោបល់របស់ពួកគេ បន្ទាប់មកពួកគេពិភាក្សា ឬធ្វើសកម្មភាពផ្សេងទៀតដូចជាផ្សព្វផ្សាយបន្ត (Share , Like)។
មនុស្សមួយចំនួនពួកគេគិតថា Facebook ជាកន្លែងធម្មតាដែលពួកគេអាចធ្វើអ្វីតាមចិត្តចង់ ដូចជាផ្សព្វផ្សាយពាណិជ្ជកម្មច្រើនជ្រុលពេក ,ចង់ឲ្យផេក Active តំរូវឲ្យបង្ហាះការផ្សាយរាល់ថ្ងៃ ,ធ្វើនេះធ្វើនោះដូចគេចង់ឲ្យគេចាប់អារម្មណ៍ជាដើម តែការធ្វើយ៉ាងនេះបែបជាគ្មានលទ្ធផល ធ្វើឲ្យរំខានអ្នកប្រើប្រាស់ (រហូតគេចុច unlike page) ។
អត្ថបទទាក់ទង >>> ការរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយតាមFacebook
មាតិកាផ្សព្វផ្សាយដែលចាប់អារម្មណ៍ច្រើន
ការផ្តោតលើមាតិកាល្អៗ គឺជំរុញសកម្មភាពបន្ថែមទៀតក្នុងការបង្កើនលទ្ធផលការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ក្នុងបណ្តាសង្គម ។ មាតិកាដ៏ពេញនិយមរួមមាន:
- ការស្ទង់មតិ
- បង្កើតសំណួរ
- ការប្រកួតឈ្នះរង្វាន់ផ្សេងៗ
- ការគិតលេខ (ល្បងប្រាជ្ញ)
- ការចែករំលែងចំណេះដឹង
មាតិកាទាំងនេះនឹងមិនត្រឹមតែបន្ថែមភាពខុសគ្នាមួយចំនួនចំពោះមាតិកាធម្មតា និងការបង្ហោះរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការចូលរួមលេងកំសាន្ត ចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយផងដែរដោយមិនចាំបាច់ធ្វើការបង់ប្រាក់ទៅលើការផ្សាយពាណិជ្ជកម្ម ៕
ប្រភព ៖ socialmediatoday