Breaking News :

nothing found

របៀបធ្វើឲ្យ Facebook Page របស់អ្នកទទួលបានសញ្ញាផ្ទៀងផ្ទាត់(Verified) ពីហ្វេសប៊ុក

២ ចំណុចធ្វើឲ្យ page របស់អ្នកទទួលបាន verified ងាយៗ:

1.មានសារព័ត៌មានល្អ មិនកុហុក មិនបោកប្រាស់

2.ហេតុផលដែលទាក់ទាញអារម្មណ៍ និងចាប់អារម្មណ៍។

 

 

របៀបដើម្បីទទួលបានទំព័រផ្ទាល់ខ្លួន verified

មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាន Verify បានទេ។ យោងទៅតាមក្រុមគាំទ្ររបស់ហ្វេសប៊ុកមានតែមនុស្សដែលមានប្រភេទដូចខាងក្រោមតែប៉ុណ្ណោះដែលអាចត្រូវទទួលបានផ្លាកសញ្ញា verified ពីហ្វេសប៊ុកដូចជា៖

  • អ្នកសារព័ត៌មាន
  • ម៉ាកល្បី ឬអាជីវកម្ម
  • មន្ត្រីរដ្ឋាភិបាល
  • អ្នកល្បីល្បាញ
  • ប្រព័ន្ធផ្សព្វផ្សាយ
  • ការកំសាន្ត
  • ក្រុមហ៊ុនកីឡា

ប្រសិនបើអ្នកស្ថិតក្នុងប្រភេទទាំងនេះវាមានឱកាសខ្ពស់ដែលអ្នកអាចទទួលបានVerified។ប៉ុន្តែប្រសិនបើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកមិនស្ថិតនៅក្នុងប្រភេទនេះទេអ្នកអាចប្តូរវាទៅ “Public figure” ដោយចូលទៅកាន់ About> Category

បន្ទាប់ពីអ្នកបានធ្វើរួចសូមធ្វើតាមជំហានទាំងនេះ:

1.Link ប្រវត្តិរូបឬទំព័ររបស់អ្នកពីគេហទំព័រផ្លូវការរបស់អ្នក។

2.ចំពោះហ្វេសប៊ុកប្រភេទព័ត៌មានផ្សេងៗគ្នានឹងលេចឡើងនៅក្នុងផ្នែក About  ទំព័ររបស់អ្នកអាស្រ័យទៅលើប្រភេទទំព័ររបស់អ្នក។ វាមានសារៈសំខាន់ណាស់ក្នុងការបន្ថែមព័ត៌មានលំអិតឲ្យបានត្រឹមត្រូវដើម្បីឲ្យគេអាចរៀនយល់ពីទំព័ររបស់អ្នកបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។

3.សម្រាប់ Facebook profile សូមផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវនៅក្នុង Bio របស់អ្នក។ ធ្វើឲ្យ profile របស់អ្នកជា public ដូច្នេះទើបគេអាច follow បាន។

4.ទាក់ទងហ្វេសប៊ុកនិងទទួលបានបញ្ជាក់។ ត្រូវប្រាកដថារួមបញ្ចូលអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនដែលចេញដោយរដ្ឋាភិបាល។

5.សរសេរហេតុផលគួរឲ្យទាក់ទាញថាហេតុអ្វីអ្នកគួរតែទទួលបានបាន verified។

6.រង់ចាំ ២ ឬ ៥ ថ្ងៃដើម្បីទទួលបានព័ត៌មានពីហ្វេសប៊ុក។

ប្រសិនបើអ្នកបានទទួលសំណើរបដិសេធចំពោះ Verified Page របស់អ្នក វាអាចនឹងជាមូលហេតុដូចខាងក្រោម:

  • អ្នកមិនមានលក្ខណៈគ្រប់គ្រាន់លើសារពត៌មាន
  • អ្នកមិនមាន Wikipedia
  • អ្នកមិនបានសរសេរហេតុផលគួរឲ្យទាក់ទាញឬលេខ ID ដែលអ្នកបានផ្តល់ឲ្យមិនច្បាស់ឬមិនសមរម្យ។

ប្រសិនបើទទួលបានទំព័រអាជីវកម្មរបស់អ្នក verified នៅលើហ្វេសប៊ុក

អ្វីដែលអ្នកគួរធ្វើគឺ:

  • ចុច Settings ខាងលើនៃទំព័ររបស់អ្នក
  • ចុច General
  • ចូលទៅកាន់ Page Visibility បន្ទាប់មកចុច Edit
  • ចុច  Verify this Page បន្ទាប់មកចុច Get Started
  • បញ្ចូលលេខទូរស័ព្ទសម្រាប់អាជីវកម្មរបស់អ្នក ប្រទេសនិងភាសារបស់អ្នក
  • សូមចុច call me now  ដើម្បីអនុញ្ញាតឲ្យហ្វេសប៊ុកតេហៅអ្នកឱ្យទទួលយក
  • លេខកូដផ្ទៀងផ្ទាត់។
  • បញ្ចូលលេខកូដផ្ទៀងផ្ទាត់ 4 ខ្ទង់ហើយចុច continue
  • ចំណាំ: ប្រសិនបើអ្នកមិនបានឃើញ “Verify this page” គឺដោយសារតែហ្វេសប៊ុកមិនបានបង្ហាញលក្ខណៈពិសេសដល់អ្នកប្រើទាំងអស់នៅឡើយ។

ប្រភព PlanB

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

សត្វចម្លែកៗទាំង ១០ ដែលមានទំហំដ៏ធំ ទាំងនេះនៅមានជីវិតលើផែនដីនៅទ្បើយ!

Read Next

ក្រោយរញ្ជួយដីកម្រិតធ្ងន់ 7.1វិចទ័រ ឥណ្ឌូនេស៊ីប្រកាសអាសន្នពីរលកយក្សស៊ូណាមិ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments