

ការជ្រលក់បន្លែ និងផ្លែឈើ ទៅក្នុងល្បាយនៃទឹកខ្មេះ អាចកម្ចាត់ចោល នូវសារធាតុថ្នាំពុលសម្លាប់សត្វល្អិត រហូតទៅដល់ ៨០ ភាគរយ?
ពិតណាស់ វាជាវិធីសាស្ត្រដ៏ល្អ និងងាយស្រួល ក្នុងកម្ចាត់ចោលជាតិគីមីពុលនានា … នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Susan May ។ លោកស្រី និងសហការី បានសិក្សាទៅលើគម្រោងនេះ ក្រោយការឧបត្ថម្ភពី PCAARRD ។ ការសិក្សានេះមានគោលបំណង កាត់បន្ថយសារធាតុគីមីពុលនានា ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
ក្រុមអ្នកស្រាវជ្រាវ បានណែនាំនូវវិធីសាស្ត្រសាមញ្ញ និងងាយស្រួលដោយ លាយទឹកខ្មេះ ២ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ៤ កែវ ហើយជ្រលក់បន្លែ និងផ្លែឈើនៅក្នុងល្បាយនេះ រយៈពេល ២ នាទី មុននឹងលាងសម្អាតឲ្យស្អាត (វាអាចកាត់បន្ថយជាតិថ្នាំពុល បានដល់ទៅ ៨០ ភាគរយ) ៕