

Hacker មានវិធីបន្លំ ឬលួចទិន្នន័យទូរស័ព្ទរបស់អ្នកតាមវិធីជាច្រើនតាមជំនាញពួកគេ ។ សម្រាប់ Hacker ដែលមានជំនាញខ្លាំង គឺងាយស្រួយណាស់ក្នុងការយកទិន្នន័យរបស់អ្នក ទោះបីការពារយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងចំនុចនេះ យើងនិយាយពីការការពារបឋមទូទៅ ដែលវាក៏អាចជួយបានខ្លះ ៖
- ប្រសិនបើអ្នកទទួលបានសារដែលមានភ្ជាប់ជាមួយតំណ Link មិនប្រក្រតី សូមកុំបើក ឬចុចវាឲ្យសោះ។
- កុំដំទ្បើង ឬInstall កម្មវិធីណាដែលគ្មានប្រភពមិនច្បាស់លាស់។
- រាល់ការ Login ក្នុង Website សូមពិនិត្យ URL ឲ្យច្បាស់លាស់ មុនវាយបញ្ចូន។ ឧទារហណ៍ www.facebook.com ជាតំណរភ្ជាប់ត្រឹមត្រូវរបស់ Facebook ។ www.faeabook.com ឬ www.facebookz.com ជាតំណរភ្ជាប់លួចបន្លំមិនត្រឹមត្រូវ ។ (ករណីនេះច្រើន ធ្វើឲ្យគេលួចគណនី FB អ្នក) ។
- ក្នុងករណីសាកថ្មទូរសព្ទជាមួយកុំព្យូទ័ររបស់អ្នកដទៃ ត្រូវរើសយកមុខងារ “Only Charging” ហើយបិទចោលនូវមុខងារបញ្ជូនឯកសារពីទូរសព្ទទៅឧបករណ៍ផ្សេង។
- កុំប្រើមុខងារចងចាំលេខសម្ងាត់នៅលើទូរសព្ទ (Remember Passwords)។
- សូមប្រើ Password ដែលខ្លាំង កុំប្រើឈ្មោះ ឬថ្ងៃខែឆ្នាំរបស់អ្នកឲ្យសោះ។
- មិនត្រូវបើកទូរសព្ទឲ្យភ្ជាប់ Wi-Fi ស្វ័យប្រវត្តិនោះទេ ពោលគឺពេលចង់ភ្ជាប់ ត្រូវរើសយក Wi-Fi Network ណាមួយដែលស្គាល់ច្បាស់លាស់។
- មិនត្រូវប្រើ Wi-Fi សាធារណៈតែផ្ដេសផ្ដាស។ គួរប្រើ Wi-Fi ដែលមានភ្ជាប់លេខសម្ងាត់។
- កុំទិញទំនិញអនឡាញ ឬដោះដូរប្រាក់ តាមរយៈការភ្ជាប Wi-Fi តាមសាធារណៈ។
- ចាក់សោទូរសព្ទដោយប្រើលេខសម្ងាត់៕