Breaking News :

nothing found

តិចនិច ៥ ចំណុចថែទាំម៉ាស៊ីនរថយន្ដ សម្រាប់អ្នកចេះជិះទ្បានដំបូង

រាល់ការចេញដំណើរទីជិត ឬឆ្ងាយ អ្នកតែងតែត្រួតពិនិត្យរថយន្តជាមុនសិន ថាមានបញ្ហាអ្វីអាចកើតទ្បើងពេលធ្វើដំណើរ។ អ្វីដែលសំខាន់នោះគឺ បញ្ហាម៉ាស៊ីនរថយន្ដប្រាកដណាស់រឿងមួយដែលឈឺក្បាលសម្រាប់អ្នកទើបនឹងមានទ្បានជិះ ឬជាពិសេសស្រ្តីៗ ដែលពួកគាត់មិនសូវចាប់អារម្មណ៍ ពេលខ្លះម៉ាស៊ីនកើតមានបញ្ហា ត្រូវចូលជាងញឹកញយ  ។ ខណៈនេះដែរយើងនឹងនាំអ្នកទៅដឹងវិធីសាស្រ្ដខ្លីៗ ងាយៗ ទាំង ៥ ខាងក្រោម ដែលជួយឲ្យអ្នកថែទាំម៉ាស៊ីនរបស់អ្នក  និងចំនុចត្រូវយល់ដឹង៖

Advertisement
Advertisement

 

១. ត្រួត​ពិនិត្យ​សម្ពាធ​ខ្យល់កង់​រថយន្ត

រាល់ការចេញដំណើរទីជិតឆ្ងាយ អ្នកតែងតែត្រួតពិនិត្យរថយន្តជាមុនសិន ថាមានបញ្ហាអ្វីអាចកើតទ្បើងពេលធ្វើដំណើរ។ អ្វីដែលសំខាន់នោះគឺសម្ពាធ​ខ្យល់​កង់​រថយន្ត​របស់​អ្នក​ធូរ​ខ្លាំង ឬតឹងខ្លាំងដែរ ឬទេ? កាលណាសម្ពាធ​ខ្យល់​កង់រថយន្តធូរខ្លាំង កម្លាំង​វិល​នៃ​កង់​នឹង​កាន់​តែតឹង ធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំង​​ ជាហេតុ​នាំ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំងខ្លាំង។

 

តែបើសម្ពាធ​ខ្យល់​កង់តឺងខ្លាំង នៅពេលជិះផ្លូវឆ្ងាយ ឬចតហាលថ្ងៃ វាអាចបណ្តាលឲ្យផ្ទុះបែក ដោយសារសម្ពាធខ្យល់ក្នុងកង់កើន ដោយសារកំដៅ ។

 

២. ប្ដូរប្រេងម៉ាស៊ីន

ចំនួន គីឡូម៉ែត្រអ្នកត្រូវដូរប្រេងម៉ាស៊ីនចេញម្ដង ឬ ជិះចេញតាមខេត្តឆ្ងាយៗជាដើម ​អ្នកអាចធ្វើតាមការណែនាំរបស់ជាង ដូចជា ៥០០០ ទៅ ៨០០០ គីឡូអ្នកត្រូវដូរប្រេងម៉ាស៊ីនចេញម្ដង ដើម្បីឲ្យប្រេងថ្មីទៅធ្វើការជាមួយម៉ាស៊ីនយើង បានកាន់តែស្រួល ។ បើប្រេងទើបនឹងប្តូរ អាចយូរៗ ពិនិត្យមើលថាតើប្រេង អាចខ្វះ ឬមិនខ្វះ ដើម្បីងាយស្រួលថែមឲ្យគ្រប់ ជៀសវាងការខ្វះ  ។

 

៣. តម្រងប្រេង

ជាទូទៅតម្រងប្រេង ដូរចេញនៅពេលដែលអ្នកទៅដូរប្រេងម៉ាស៊ីនចាប់ពី ២ដង ព្រោះវាក៏ជួយឲ្យម៉ាស៊ីនដំណើរការមិនរអាក់រអួល  និងចំរុះកំទេចក្នុងម៉ាស៊ីន ។

 

៤. លិច ឬជ្រាបប្រេង

ការស្រកលិចប្រេង ឬ ហៀប្រេងនោះ វាអាចបង្កជាហានិភ័យដល់ការបើកបរ​ ដែលមានសភាពខុសប្រក្រតី ដូចជាសំឡេងលាន់ខ្លាំង មានហៀ ឬលិចជ្រាបប្រេង ដែលត្រូវឆាប់យកទ្បានចូលជាងដើម្បីពិនិត្យ ព្រោះទុកយូរអាចនឹងអស់លុយកាន់តែច្រើន ជាពិសេសប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ។

 

៥. អាគុយ

អាគុយក៏ជាផ្នែកមួយសំខាន់នៃម៉ាស៊ីនដូចប្រេងម៉ាស៊ីនដែរ បើគ្មានអាគុយ ឡានក៏មិនអាចបញ្ឆេះបានដែរ ដើម្បីធានាឲ្យម៉ាស៊ីនឡាន​បញ្ឆេះបានស្រួល  អ្នកត្រូវចេះថែទាំ បើអ្នកឧស្សាហ៍ទុកទ្បានចោលយូរ អ្នកគួរ បញ្ឆេះទ្បានចោលទុក ៥ ទៅ ១០នាទី ដើម្បីឲ្យសាកភ្លើងចូលអាគុយ និងដំណើរការម៉ាស៊ីនបានល្អ ។ កាលណាអាគុយគ្មានភ្លើងយូរ វាអាចធ្វើឲ្យខូចអាគុយ ក្នុងករណីអាគុយចង់ខូច មិនសូវកាន់ភ្លើង អ្នកគួរប្តូរវាចេញ ជៀសវាងបញ្ឆះមិនស្រួល ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ប្រភេទមេរោគកុំព្យូទ័រដំបូងបំផុត ដែលរីកសាយភាយពាសពេញអ៊ិនធឺណិត

Read Next

បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ឯកជន និងរដ្ឋបន្តធ្វើការធម្មតា

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments