

តើអ្នកធ្លាប់ឆ្ងល់ទេថា លុយដែលអ្នកទើបរកបាន បាត់ទៅណាអស់? ហេតុអ្វីបានជា គ្មានសល់លុយដល់ចុងខែ? ដូចនេះអ្នកប្រាកដជាគ្មានអ្វីដើម្បីសន្សំទុកនោះទេ ។ ដូច្នេះ គប្បីគួរតែរក្សាការចំណាយរបស់
អ្នក ឲ្យនៅថេរខណៈពេលដែលប្រាក់ចំណូលរបស់អ្នកកើនឡើង ។ ខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកមិនសូវចាប់អារម្មណ៍ទៅលើការចំណាយម្តងៗ ៖
១. ចាយតាមប្រាក់ខែ
នៅពេលប្រាក់ខែតិច អ្នកចាយតិច ពេលប្រាក់ខែច្រើន អ្នកចាយច្រើន ។ វាមានន័យថា អ្នកមិនបានចាយឲ្យត្រូវការកំណត់របស់អ្នក ប្រសិនប្រាក់ខែអ្នកទ្បើងច្រើន អ្នកគួរតែចាយដូចកាលពីប្រាក់ខែតិច ឬតិចជាងមុន ដើម្បីអាចសល់លុយមួយចំនួនសម្រាប់ទុកតាមតំរូវការ ។
២. ប្រកាន់គំនិត ចាំខែក្រោយចាំសន្សំ
មនុស្សភាគច្រើនតែងផ្ដោតសំខាន់លើតម្រូវការបច្ចុប្បន្នសិន និងតែងតែប្រើពាក្យ ចាំខែក្រោយចាំដកទុកវិញ ប៉ុន្តែវាធ្វើឲ្យអ្នកចាយកាន់តែច្រើន ពេលតំរូវការចាំបាច់វាមកដល់។ ដូច្នោះប្រសិនជាអ្នកមិនអាចគ្រប់គ្រងការចំណាយជាប់ ខែក្រោយអ្នកនឹងនៅតែប្រើពាក្យចាំខែក្រោយបន្តទៀត ។
៣. ចំណាយមិនដឹងមុខក្រោយ គ្មានការកក់ត្រាទុក
ពេលខ្លះវានឹងពិបាក នៅពេលអ្នកមិនបានដឹងពីការចំណាយប្រចាំថ្ងៃរបស់អ្នកថា លុយវាបាត់ណា? ខ្ញុំដូចជាមិនបានចាយអ្វីផង! ។ ដូចនេះរាល់ការចំណាយ ឬចំណូលអ្នកគួរមានកំណត់ត្រាឲ្យច្បាស់ ដូចនេះអ្នកនឹងងាយស្រួលការគ្រប់គ្រងការចំណាយអ្វីដែលមិនចាំបាច់ ។ ព្រោះថា ជួនកាលចាយតែ ៥ពាន់រៀលអ្នកគិតថាតិច យូរៗទៅអ្នកចេះតែចាយតិចៗ ដល់ពេលបូកលុយការចំណាយជាក់ស្តែង ៥០០០រៀល គុណ ៥ ឬ១០ដង ឃើញ ២៥០០០រៀល ទៅ ៥០០០០រៀល/១ថ្ងៃ ចុះទំរាំ ១ខែ ប្រហែលអ្នកឆ្ងល់ថា លុយបាត់ទៅណា? ។
មូលហេតុតិចៗការចំណាយទៅលើ អាហារខាងក្រៅ , សេវាកម្ម, ចំណតយានយន្ត, លុយធីប… ។
៤. ទិញតាមចិត្តចង់
វាពិបាកហាមឃាត់ដែរ ពេលខ្លះវាមិនមែនជាតំរូវការចាំបាច់ ឬមិនទាន់ត្រូវដល់ពេលទិញ ។ ប៉ុន្តែគិតថា បើទិញឲ្យហើយ ចាំខែក្រោយចាំសំន្សំ វាដូចនៅចំនុចទី ២ខាងលើដែលបានបង្ហាញ ។ ដូចច្នោះការចំណាយតាមចិត្តនៅតែកើតមានជារៀងរាល់ខែ វានឹងជាបន្ទុកនៃបំណុលកើតទ្បើងមិនចេះចប់ មិនចេះហើយ ប្រសិនយើងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។
៥. ចាយលុយលើគ្រឿងអេឡិចត្រូនិច ឬសម្ហារនិយម
មួយឆ្នាំៗ ការចំណាយលើសម្ហារៈនិយមនៅតែកើតមាន ជាពិសេស ទូរស័ព្ទដៃ ,ម៉ូតូ… ដែលផ្លាល់ប្តូរពីមួយជំនាន់ ទៅមួយជំនាន់ បើយើងនៅតែព្យាយាមតាមចំណាយលើវា ច្បាស់ណាស់អ្នកនឹងមិនសល់លុយទ្បើយ បូករួមការចំណាយផ្សេងៗ និងការចំណាយចាំបាច់ ៕