

អ្នកប្រហែលចងចាំបទចម្រៀងមួយបទ ដែលច្រៀងដោយលោក ឆន សុវណ្ណរាជ ដែលមានចំណងជើងថា ផែនដីវិលរកកន្លែងឈប់ ដែលបទនេះត្រូវបានគ្រាំទ្រយ៉ាងខ្លាំងពីទស្សនិជន ក្នុងឆ្នាំ២០០៤ ។ ងាយមកមើលរឿងនេះវិញ ប្រសិនផែនដីវិលរកកន្លែងឈប់ ឬផែនដីឈប់វិល តើយើងគ្រប់គ្នាអាចរស់នៅបានដូចសព្វថ្ងៃដែរ ឬទេ?
ផែនដីអាចនឹងឈប់វិលដែលពេល មានភពដ៏ធំមួយជាង មកប៉ះទង្កិន ប៉ុន្តែរឿងនេះត្រូវបានអ្នកវិទ្យាសាស្រ្ត ទស្សន៍ទាយថា ១លានឆ្នាំខាងមុខទៀត ទើបរឿងនេះអាចកើតទ្បើង ។ ប៉ុន្តែប្រសិនជាផែនដីស្រាប់តែឈប់វិលនោះ តើវានឹងមានរឿងអ្វីកើតឡើង?
តាមវិទ្យាសាស្រ្ត និងរូបមន្តទំនាញ អ្នកវិទ្យាសាស្រ្តអាចកំណត់រឿងទាំង៧នេះនឹងកើតឡើង ប្រសិនជាផែនដីពិតជាឈប់វិលមែន៖
១. គ្រប់យ៉ាងនៅលើផែនដីនឹងចាប់ផ្តើមអណ្តែត លែងគ្មានទំនាញ ៖ មនុស្សគ្រប់គ្នាអាចដើរជាប់នឹងដីបានដោយសារតែទំនាញផែនដី ដូចនេះនៅពេលដែលផែនដីឈប់វិល ភពមួយនេះនឹងលែងមានទំនាញ ដូចនេះអ្វីៗដែលនៅលើផែនដី នឹងអណ្តែតហោះក្នុងលំហដោយមិនអាចគ្រប់គ្រងបាន។
២. លលកយក្សសមុទ្រ នឹងបោកបក់មកលើឆ្នេរ ៖ នៅពេលដែលគ្មានទំនាញ ទឹកសមុទ្រ ទន្លេ បឹងបួរគ្រប់កន្លែងនឹងចាប់ផ្តើមមានកម្លាំងជម្រុញមហិមាបក់មកកាន់ឆ្នេរ ឬទ្បើងមកលើគោក ដូចរលកយក្សស៊ូណាមិ។
៣. ខ្យល់បន្ថែមល្បឿនបក់យ៉ាងខ្លាំង ៖ នៅពេលមិនមានទំនាញផែនដី ល្បឿនខ្យល់នឹងមានរហូតដល់ទៅ 1,100 mph ដែលអាចធ្វើអោយកន្លែង ឬតំបន់ខ្លះលើផែនដីមិនមានខ្យល់អុកស៊ីដែន ។
៤. ទឹកទាំងអស់នៅលើផែនដីនឹងបង្កើតទៅជាមហាសមុទ្រចំនួន ២ ៖នៅពេលដែលទឹកសមុទ្រចាប់ផ្តើមបាត់បង់ទំនាញសម្រាប់ទប់ វានឹងហូរទៅរកគ្នានៅឯប៉ូលទាំង២នៃផែនដី ហើយបង្កើតបានជាមហាសមុត្រធំៗចំនួនពីរនៅប៉ូលទាំងសងខាង។
៥. មានបន្ទុះភ្នំភ្លើង ខ្យល់ព្យុះ និងរញ្ជួយផែនដី ៖ ផែនដីនឹងចាប់ផ្តើមមានភាពរង្គើទៅដល់ស្នូល ដែលនឹងធ្វើអោយមានបាតុភូត បន្ទុះភ្នំភ្លើង ខ្យល់ព្យុះ និងរញ្ជួយផែនដីកើតឡើងគ្រប់ទីកន្លែងជាបន្តបន្ទាប់។
៦. អឌ្ឍគោលម្ខាងនឹងត្រជាក់ដូចសមុទ្រអង់តាកតិច ហើយម្ខាងក្តៅសមុទ្រខ្សាច់ ៖ បាតុភូតផ្សេងៗនឹងកើតឡើងដោយសារនៅពេលដែលផែនដីឈប់វិល មានតែផ្នែកម្ខាងប៉ុណ្ណោះ នៃពិភពលោកដែលត្រូវពន្លឺព្រះអាទិត្យ និងម្ខាងទៀតងងឹត ។
៧. ព្រះច័ន្ទនឹងធ្លាក់មកលើផែនដី ៖ ដោយសារតែគ្មានទំនាញសម្រាប់រក្សាគម្លាតរបស់ព្រះច័ន្ទអោយដើរត្រូវតាមគម្លងដូចធម្មតា ព្រះច័ន្ទនឹងរំកិលក្នុងលំហរហូតដល់មកប៉ះនឹងផែនដី ប៉ុន្តែវាមិនមែនក្នុងពេលឆាប់ៗបន្ទាប់ពីផែនដីឈប់វិលនោះទេ ព្រោះវាត្រូវធ្វើដំណើរយ៉ាងយូរក្នុងលំហ ៕