Breaking News :

nothing found

ពាក្យពេចន៍ ដ៏មានតម្លៃទាំងរបស់ ខុង ជឺ

​ខុង ជឺ (​ភាសា​អង់គ្លេស​: Confucius, ភាសា​ចិន​: 孔子) គឺជាបិតាទស្សនៈវិជ្ជាដ៏ឆ្នើមមួយរូបរបស់ប្រទេសចិន ដែលបានបន្សល់ទុកនូវទស្សនៈវិជ្ជាដ៏មានតម្លៃជាច្រើនទៅដល់មនុស្សជាច្រើនពាសពេញពិភពលោក។ តម្លៃស្នូលនៃទស្សនៈវិជ្ជារបស់លោកគឺ បានបញ្ជាក់​ពី​ចរិយា​បុគ្គល ការគ្រប់គ្រងប្រកបដោយ​សច្ចធម៌​ ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាពស្មោះត្រង់​។ ខាងក្រោមនេះគឺជាការដកស្រង់នូវទស្សនៈមួយចំនួនរបស់លោក ដែលអាចធ្វើឱ្យអ្នកអាន មើលឃើញពន្លឺក្នុងជីវិតជាងមុន។

Advertisement
Advertisement

 

១. លើលោកនេះសូម្បីតែទេវតា ក៏មិនអស្ចារ្យដូចជាមនុស្សដែរ៖ ទស្សនៈនេះគឺលោកចង់ឱ្យមនុស្សមានការទទួលខុសត្រូវលើជីវិតរបស់ខ្លួន ចេះកំណត់ផ្លូវដើរឱ្យខ្លួនឯង និងមិនផ្ដេកផ្ដួលថាជីវិតរបស់ខ្លួនត្រូវបានរៀបចំឡើងដោយទេវតានោះទេ គឺមានតែខ្លួនគេម្នាក់គត់ដែលជាអ្នកអាចកំណត់ឱ្យជីវិតរបស់ខ្លួនក្លាយទៅជាអ្វីមួយពិតប្រាកដដែលគេចង់បាន។ ខ្សែជីវិតរបស់មនុស្សម្នាក់ៗ គឺមិនមែនជាក្រឡាអុករបស់ទេវតានោះទេ។

 

២. មិនសំខាន់ថាអ្នកដើរយឺតប៉ុណ្ណាទេ ដរាបណាអ្នកមិនឈប់៖ យើងអាចដើរយឺតជាងមនុស្សដែលនៅជុំវិញខ្លួនយើង យើងអាចនឹងចំណាយពេលវេលាយូរក្នុងការសម្រេចនូវគោលដៅដែលយើងបានកំណត់ទុក ប៉ុន្តែដរាបណាយើងនៅតែបន្តធ្វើដំណើរឆ្ពោះទៅរកវាដោយមិនបោះបង់ចោល ចុងក្រោយយើងប្រាកដជាអាចទទួលបាននូវភាពជោគជ័យនិងសម្រេចនូវគោលដៅរបស់យើងជាក់ជាពុំខានឡើយ។

 

៣. ពេលដែលមានកំហឹងក្នុងចិត្ត សូមគិតអំពីផលវិបាក៖ ពាក្យចាស់បុរាណខ្មែរក៏បានពោលដែរថា “ខឹងខុស ខឹងខាត”។ នៅពេលដែលក្នុងចិត្តរបស់យើងកំពុងតែឆាប់ឆួលដោយកំហឹង សូមព្យាយាមរំងាប់កំហឹងនោះឱ្យវារលត់។ ពេលដែលយើងខឹង វាអាចធ្វើឱ្យយើងបាត់បង់នូវការត្រិះរិហពិចារណា ដែលអាចអូសទាញយើងឱ្យធ្វើអំពើល្ងង់ខ្លៅផ្សេងៗ ដែលវានឹងបង្កជាផលវិបាកដល់យើងនាពេលក្រោយ។

 

៤. មុនពេលអ្នកចាប់ផ្តើមចង់សងសឹកនឹងនរណាម្នាក់សូមជីកផ្នូរឱ្យបានពីរ៖ ពៀររំងាប់ដោយការមិនចងពៀរ ប៉ុន្តែបើសិនជាយើងមិនព្យាយាមរំងាប់អារម្មណ៍របស់ខ្លួនឯង ឱ្យបំភ្លេចចោលឱ្យអស់នូវអំពើអាក្រក់សព្វបែបយ៉ាងដែលនរណាម្នាក់បានធ្វើដាក់យើង ហើយបែរជាសម្រេចចិត្តថានឹងសងសឹកចំពោះបុគ្គលម្នាក់នោះវិញ សូមជីកផ្នូរឱ្យបាន២ឱ្យហើយទៅព្រោះនៅចុងបញ្ចប់ ទាំងយើង ទាំងគេនឹងអន្តរាយដូចគ្នាអ៊ីចឹងដែរ។

 

៥. ភាពជោគជ័យអាស្រ័យលើការរៀបចំទុកជាមុន ហើយបើគ្មានការរៀបចំប្រាកដជាបរាជ័យ៖ ភាពជោគជ័យគឺអាចកើតឡើងមកពី ការគិត រៀបចំផែនការទុកជាមុន និងចុងក្រោយការយកផែនការនោះទៅអនុវត្ត។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនបានរៀបចំផែនការទុកជាមុន ហើយធ្វើសកម្មភាពទាំងងងឹតងងុលនោះ ចុងក្រោយយើងអាចនឹងទទួលរងនូវភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ។

 

សរុបមកវិញ រាល់ទស្សនៈវិជ្ជារបស់លោកគឺពិតជាបានបង្កប់នូវចំណេះដឹងដ៏មានតម្លៃសម្រាប់អប់រំដល់មនុស្សជាច្រើនយ៉ាងអំពីជីវិត។ នៅមានទស្សនទានល្អៗជាច្រើនផ្សេងទៀតរបស់លោក ដែលខ្ញុំបាទនឹងលើកយកមកបង្ហាញនាពេលក្រោយៗ ឬក៏មិត្តអ្នកអានអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯងដើម្បីបង្កើននូវពុទ្ធិ (ចំណេះដឹង) របស់ខ្លួន និងអាចដឹកនាំជីវិតរបស់អ្នកឱ្យទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ៕

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

សម្តេចតេជោ បញ្ជារឲ្យបិទហាងខារ៉ាអូខេ និងរោងភាពយន្តនៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃនេះ

Read Next

លោក Charlie Munger សេដ្ឋីវ័យ ៩៥ ថាបើមិនចង់ស្តាយក្រោយ ជៀសវាងធ្វើរឿងទាំងនេះ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments