

ក្រោយអស់រយៈពេល ៣៤ឆ្នាំក្នុងតំណែងដ៏សំខាន់របស់ លោក Bill Gates ដែលជាអតីតមហាសេដ្ឋី លេខ ១លំដាប់ពិភពលោក ហើយក៏ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រឈានមុនគេនៅលើពិភពលោក បានចាកចេញពីតំណែងក្រុមប្រឹក្សាសាធារណៈរបស់ Microsoft និង Berkshire Hathaway ។ មិនមែនមានន័យថាចាកចេញ ឬបោះបង់ចោលក្រុមហ៊ុន Microsoft ទាំងស្រុងឡើយ ។
លោក Bill Gates បានលើកឡើងពោរពេញដោយស្នាមញញឺមថា ” ក្រុមហ៊ុន Microsoft គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ វាពិតជាសំខាន់ខ្លាំងណាស់ ហើយខ្ញុំស្រឡាញ់វា យើងរួមសុខទុក្ខជាមួយគ្នាតាំងពីដើមរហូតដល់បច្ចុប្បន្ន តើឱ្យខ្ញុំបំភ្លេច Microsoft ចោលងាយៗយ៉ាងម៉េចកើត? ” ។
កាលដែលលោកចាកចេញនេះ គឺលោក Bill Gates បានបង្ហាញពីមូលហេតុ លោកចង់ដកឃ្លារដើម្បីមានពេលចូលរួមសកម្មភាពសប្បុរសធម៌ ការជួយសង្គមជាតិ ផ្នែកអប់រំ ជួយវិស័យសុខាភិបាល និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ ៕