Breaking News :

nothing found

លោក Charlie Munger សេដ្ឋីវ័យ ៩៥ ថាបើមិនចង់ស្តាយក្រោយ ជៀសវាងធ្វើរឿងទាំងនេះ

Advertisement

លោក Charlie Munger គឺជាដៃគូរកស៊ីក៏ដូចជា មិត្តសំលាញ់របស់ សេដ្ឋីWarren Buffett ផងដែរ។​ លោកជាគឺជាអ្នកវិនិយោគជើងចាស់ ដូចជាសេដ្ឋី Warren Buffett ដែរ ជាពិសេស លោកតែងតែ ផ្ដល់នូវយោបល់ក៏ដូចជាគំនិតល្អដល់យុវជនជំនាន់ក្រោយ។

 

សេដ្ឋីវ័យ ៩៥រូបនេះ បានបង្ហើបរឿង៥ ដែលអ្នកត្រូវជៀសវាង បើមិនចង់ឲ្យជីវិតអ្នករស់នៅវេទនា៖

 

១. កុំប្រើប្រាស់ថ្នាំញៀន

ត្រង់ចំណុចនេះ លោក បានឲ្យដឹងថាក្នុងជីវិតរបស់លោក មិនដែល រាប់អានប៉ះមនុស្សអាក្រក់នោះទេ ជាពិសេស មនុស្សដែលប្រើប្រាស់គ្រឿងញៀន។ ហើយលោកថាគ្រឿងញៀននេះពិតជាធ្វើឲ្យជីវិតមនុស្សវេទនាណាស់ ដូច្នេះបើជៀសបានគួរតែជៀសឲ្យផុតពីវា។ លោកបានសង្កត់ធ្ងន់ថា គ្រឿងញៀនអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី រកអនាគតមិនឃើញបើមិនព្រមកែខ្លួន។

 

២. អារម្មណ៍ឆាប់ខឹង

លោក Charlie Munger បានឲ្យដឹងថា អារម្មណ៍ឆាប់ខឹងឆេវឆាវនេះ មិនផ្ដល់ផលចំណេញដល់អ្នកឡើយ តែផ្ទុយទៅវិញ វាធ្វើឲ្យអ្នកខាតបង់ ឬក៏បាត់បង់ឱកាសជាដើម។ ទាក់ទិននឹងរឿងនេះដែរ លោកបង្ហើបថា បើសិនអ្នក ជាម្ចាស់ក្រុមហ៊ុន ហើយតែងតែខឹងនិងស្ដីឲ្យបុគ្គលិក ពេលពួកគាត់ធ្វើអ្វីខុសនោះអ្នកនឹងបាត់បង់ពួកគាត់ជាមិនខាននៅថ្ងៃណាមួយជាមិនខាន។

 

៣. មនុស្សដែលគេគ្មានទំនុកចិត្តទៅលើ

Charlie Munger ថាបើមិនចង់ឲ្យជីវិតអ្នកវេទនាទេ អ្នកត្រូវតែធ្វើឲ្យក្លាយជាមនុស្សស្មោះត្រង់ និងជាមនុស្សដែលគេជឿទុកចិត្ត។ បើអ្នកក្លាយខ្លួនជាមនុស្សម្នាក់ដែលត្រូវបានគេមិនជឿទុកចិត្ត អ្នកជីវិតអ្នកអាចនឹងវេទនាព្រោះអ្នកនឹងបាត់បង់មិត្តភាព ហើយសង្គមក៏មិនឲ្យតម្លៃអ្នកដែរ។

 

៤. ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិត

មនុស្សមួយចំនួនជួបស្ថានភាពជីវិតលំបាក ហើយពួកគេក៏ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិតរបស់ខ្លួន មិនចេះលើកទឹកចិត្តខ្លួនឯង។ នៅពេលដែលពួកគេជួបស្ថានភាពជីវិតលំបាកហើយមិនព្រមកែប្រែវាទេ នោះជីវិតពួកគេកាន់តែវេទនាថែមទៀត។

 

៥. មិនព្រមរៀនពី កំហុសពីអតីតកាល

មនុស្សកើតមកតែងតែ មានកំហុសឆ្គងទៅលើអ្វីមួយ។ បើអ្នកសាងកំហុសអ្វីឬបរាជ័យក្នុងរឿងអ្វីមួយ អ្នកត្រូវតែស្វែងយល់ និងរៀនសូត្រពីកំហុសទាំងនោះ ដើម្បីរកចំណុចខ្សោយរបស់ខ្លួន ដើម្បីរកផ្លូវថ្មី ឆ្ពោះទៅរកការសម្រេចគោលដៅ៕

0 0 vote
Article Rating

Tan Kevin

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។ប្រសិនបើអាជីវកម្មរបស់អ្នកមានបញ្ហា ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ពាក្យពេចន៍ ដ៏មានតម្លៃទាំងរបស់ ខុង ជឺ

Read Next

Jack Ma uncovers the key that made him a billionaire

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments