Breaking News :

nothing found

ចង់បានជីវិតកាន់តែប្រសើរ អ្នកត្រូវបញ្ឈប់ការនិយាយឃ្លាទាំង ៣នេះ!

ពាក្យសម្ដីក្នុងជីវិតប្រចាំថ្ងៃ ដែលអ្នកតែងតែប្រើជាមួយខ្លួនឯង និងអ្នកដទៃពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់អ្នកថាអ្នកជាមនុស្សបែបណា ឬជាមនុស្សដែលមានទំនួលខុសត្រូវ ឬគ្មានទំនួលខុសត្រូវ ។ ការប្រើពាក្យសម្ដីវិជ្ជមានវានឹងធ្វើឲ្យអ្នកល្អប្រសើរ តែបើអ្នកនិយាយពាក្យសម្ដីអវិជ្ជច្រើនជាង ​អ្នកនឹងជួបតែផលវិបាក ឬបញ្ហាជាដើមដែលគ្មានដំណោះស្រាយ ។

Advertisement
Advertisement

ឃ្លាទាំង ៣ខាងក្រោមនេះ អ្នកត្រូវតែបោះបង់ចោល ដើម្បីធ្វើជាមនុស្សវិជ្ជមានក្នុងសង្គម និងមានគំនិតថ្មីៗ ធ្វើឲ្យជីវិតកាន់តែប្រសើរ ៖

 

1.”សប្តាហ៍ក្រោយខ្ញុំនឹងធ្វើវា! ” និង “ចាំស្អែក!”

ចាំសិន, ចាំតិចទៀត, ចាំស្អែក, ចាំអាទិត្យក្រោយ, ចាំថ្ងៃចន្ទ, ចាំមានពេលចាំចាប់ផ្ដើមធ្វើការងារនោះក៏បាន វាមិនទាន់ហួសពេលនោះទេ។ បើសិនជាអ្នកតែងតែប្រើពាក្យបែបនេះមែន អ្នកគួរតែរៀនបោះបង់វាចោលខ្លះៗទៅ ព្រោះឃ្លាទាំងនោះមិនបានជួយឲ្យការងាររបស់អ្នកបញ្ចប់បាននោះទេ ជាពិសសេវាក៏មិនបានជួយអ្នកឲ្យជោគជ័យក្នុងជីវិតរបស់អ្នកដែរ ពោលគឺមានតែធ្វើឲ្យអ្នកដុនដាប និងស្មុគស្មាញជាងមុនទៅទៀត ។ ពាក្យទាំងអស់នេះ សុទ្ធសឹងជាពាក្យដែលពន្យាឱកាសល្អៗ ក្នុងជីវិតរបស់អ្នក

 

2. “ខ្ញុំមិនបានធ្វើខុស វាមិនមែនជាកំហុសខ្ញុំទេ”

រាល់ពេលដែលអ្នកធ្វើខុស តើអ្នកទទួលខុសត្រូវជាមួយនឹងបញ្ហាទាំងនោះដោយផ្ទាល់ ឬមួយក៏ដើរទម្លាក់កំហុសដាក់អ្នកផ្សេង?

ជាការពិតណាស់មនុស្សភាគច្រើននៅពេលប្រព្រឹត្តខុស ឬបង្កើតកំហុសដោយចេតនាក្ដី ឬអចេតនាក្ដី ពួកគេនឹងមិនព្រមទទួលស្គាល់ថាជាកំហុសរបស់ខ្លួនឡើយ  ហើយព្យាយាមរកលេសផ្សេងៗទៀតដើម្បីបិតបាំងពីកំហុសរបស់ខ្លួន។ ទង្វើរបែបនេះ នឹងត្រូវបានគេវាយតម្លៃថា អ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ  គ្មានភាពជាខ្លួនឯង មិនអាចពឹងពាក់ ឬយកជាការបាននោះទេ។

 

3. “ខ្ញុំមិនហ៊ានធ្វើរឿងទាំងនេះទេ” , “ខ្ញុំមិនអាចធ្វើវាបានទេ ” (I can’t do it!)

ហេតុអ្វីបានជាអ្នកមិនអាចធ្វើវាបាន? វាជាឃ្លាដែលមនុស្សភាគច្រើនតែងតែនិយាយ ហើយចូលចិត្តប្រើវាដើម្បីបន្លាចចិត្តខ្លួនឯងមុនពេលចាប់ផ្ដើមធ្វើអ្វីមួយ ឬក៏ជាលេសមិនចង់ធ្វើ ព្រោះតែភាពខ្ជិលច្រអូស។ បើសិនជាអ្នកចង់ឲ្យក្ដីសុបិន្តអ្នកក្លាយជាការពិត និងមានភាពជោគជ័យក្នុងជីវិត អ្នកត្រូវតែប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងធ្វើវាឲ្យបានល្អ”។ ហើយត្រូវគិតថា បើសិនជាគេអាចធ្វើវាបាន អ្នកក៏អាចធ្វើបានដូចគ្នា! ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ផ្លាស់ប្តូរខ្សែជីវិតរបស់អ្នក១៨០ដឺក្រេ តាមទម្លាប់មហាសេដ្ឋីពីភពលោក

Read Next

មកដល់ថ្ងៃទី ៣០ វិច្ឆិកានេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments