

ការគិតគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលមាននៅលើពិភពលោកនេះ លើកលែងតែធម្មជាតិ ដូច្នេះហើយយើងប្រកដជាដឹងហើយថាការគិតរបស់មនុស្សគឺពិតជាអស្ចារ្យខ្លាំងណាស់ ។ ហើយការគិតរបស់់មនុស្សបង្កើតបានជាថាមពលនិងអាចធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច ។ ហើយប្រសិនបើអ្នកចង់ទទួលសមិទ្ធិផលខ្ពស់ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកអាចធ្វើតាមតែជំហានទី ១ នោះគឺអ្នកត្រូវគិតវិជ្ជមានជាមុនសិន ហើយអនុវត្តនៅក្នុងជីវិតរបស់អ្នកដើម្បីទទួលជោគជ័យ ។
១. អត់ធ្មត់ ៖ ការចេះតស៊ូ ព្យាយាមអត់ធ្មត់មិនមែនអ្នកណាៗក៏អាចធ្វើបាននោះទេ វាគឺជាលក្ខណៈពិសេសបំផុតរបស់អ្នកដែលគិតវិជ្ជមាន ពីព្រោះវាជួយឱ្យពួកគេរឹងមាំសូម្បីតែពេលលំបាកយ៉ាងណាក៏ដោយចុះ ។
២. ការចេះដឹងគុណ ៖ ការចេះដឹងគុណគឺជាសីលធម៌ ជាគុណធម៌ដែលអ្នកមាន និងបង្កើតវាបានដោយខ្លួនឯង អ្នកចាំបាច់ត្រូវតែដឹងគុណចំពោះមនុស្សដែលជួយអ្នកនៅពេលដែលអ្នកលំបាក ឬក៏ត្រូវការជំនួយជាដើម ។
៣. ធ្វើនៅអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច ៖ មនុស្សដែលមានគំនិតបែបនេះមិនមែនជាមនុស្សធម្មតាទេ ពួកគេជាមនុស្សម្នាក់ដែលមានជំនឿចិត្តខ្ពស់ទៅលើគោលដៅ ទៅលើអ្វីដែលអ្នកផ្សេងនឹកស្មានមិនដល់ ។
៤. សុច្ចរិត ៖ សុចរិតភាពគឺជាចរិតលក្ខណៈដែលសំខាន់បំផុតសម្រាប់សមិទ្ធិផលនៃការគិតវិជ្ជមាន ។ ភាពស្មោះត្រង់ ភាពត្រឹមត្រូវតែងតែឈ្នះរាល់ឧបសគ្គ ហើយវាតែងតែបង្កើតលទ្ធផលវិជ្ជមាននៅក្នុងជីវិតរបស់អ្នក ។
៥. មនសិការ