Breaking News :

nothing found

គន្លឹះ ៣ ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំត្រូវតែមានក្នុងខ្លួនអ្នក ដើម្បីនាំខ្លួនឯង ឬមិត្តរួមក្រុមឆ្ពោះទៅគោលដៅភាពជោគជ័យ ។

Advertisement
Advertisement

 

១. រាល់ជួបបញ្ហា ត្រូវតែដោះស្រាយ កុំព្យាយាមគេច ឬទុកចោល

អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ដោយប្រឹងប្រែងដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។  លើសពីនេះ “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​“។

 

២. ផ្តល់នូវភាពជឿទុកចិត្តឲ្យពួកគេ

បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖

  • ប្រើការយកចិត្តទុកដាក់លើបុគ្គលិក ឬមិត្តរួមក្រុមទៅតាមកន្លែងធ្វើការនីមួយៗ ។
  • មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងផ្ទៃក្នុងបុគ្គលរបស់ពួកគាត់ឡើយ ។
  • អាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារ ។
  • អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់ ។
  • នៅពេលពេលបុគ្គលិក ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ។ គួរទុកចន្លោះសមស្របណាមួយដើម្បីកែសំរួល ។

ដូចនេះនៅពេលដែលពួកគាត់ដឹងថា អ្នកជាអ្នកដឹកនាំបែបនេះ ថែមទាំងមានការយកចិត្តទុកដាក់ដល់បេះដូងពួកគាត់ផងនោះ បុគ្គលិកទាំងអស់នោះនឹងជឿជាក់ និងទុកចិត្ត កក់ក្តៅជាមួយអ្នកដ៏យូរអង្វែងផងដែរ។

 

៣. នៅតែចង់ដឹង ចងលឺ និងច្នៃប្រឌិត

អ្នកដឹកនាំប្រពៃ តែងតែចង់ដឹងលឺសុខទុក្ខបុគ្គលិក ឬអ្នកក្រោមបង្គាប់ ហើយនៅតែសិក្សាបន្តសម្រាប់ខ្លួនឯងជានិច្ច។ ពួកគាត់សុទ្ធតែជាអ្នកចង់ដឹងរឿងរ៉ាវទាំងឡាយ ហើយស្វែងរកគំនិត របកគំហើញ និងព័ត៌មានថ្មីៗ។ អ្នកដឹកនាំ​ គឺជាអ្នកយល់ដឹងពីការវិវត្ត និងទំនោរថ្មីៗ ដែលទទួលបានពីគ្រប់ទីកន្លែង ហើយតែងតែប្រមើមើលរកនូវចំណេះដឹង ​ឬអ្នកក្រោមបង្គាប់ដែលអាចផ្តល់ជាយោបល់ដល់គាត់បាន និងផ្តល់គុណសម្បត្តិ ឬគុណប្រយោជន៍ដល់ពួកគេ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ប្រទេសថៃ​ ក្រោយ​បដិសេធនាវា Westerdam តែ​អនុញ្ញាត​នាវា ​២​គ្រឿង​ផ្សេង​ចូល​ចត​

Read Next

រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីថ្លែងការពារដំណើរការត្រួតពិនិត្យ និងបញ្ជាក់សារជាថ្មីថា ស្ត្រីជនជាតិអាមេរិកម្នាក់ ពិតជាផ្ទុករោគកូរ៉ូណា

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments