Breaking News :

nothing found

មូលហេតុដែលធ្វើឲ្យ Bill Gates ក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក

ដូចដែលអ្នកបានដឹងរួចមកហើយអំពីភាពជោគជ័យរបស់ស្ថាបនិក Microsoft គឺលោក Bill Gates លោក Bill Gates គឺជាមហាសេដ្ឋីលំដាប់ទី ២ របស់ពិភពលោកកាលពីឆ្នាំ ២០១៩ ថ្មីៗនេះ ។ ភាពជោគជ័យ និងទ្រព្យសម្បត្តិមហាសាលដែលអ្នកបានឃើញសព្វថ្ងៃគឺកើតចេញពីគំនិតដ៏អស្ចារ្យ ភាពជាអ្នកដឹកនាំនៅក្នុងខ្លួន និងមានមូលហេតុជាច្រើនទៀតដែលនៅពីក្រោយខ្នងភាពជោគជ័យរបស់គាត់ ។ ខាងក្រោយនេះគឺជាមូលហេតុ ក៏ដូចជាភាពជាអ្នកដឹកនាំសំខាន់ៗទាំង៤របស់មហាសេដ្ឋី Bill Gates ៖

Advertisement
Advertisement

១. ដើរតាមទស្សនវិស័យរបស់ខ្លួន ៖ លោកសេដ្ឋីរូបនេះមានប្រសាសន៍ថា «​ ចូរអ្នកកុំធ្វើការសម្រេចចិត្ត២ដងនូវរឿងតែមួយ » ចូរអ្នកចំណាយពេលនឹកគិត ដើម្បីធ្វើឱ្យការសម្រេចចិត្តលើកទី១របស់អ្នកបានរឹងមាំ និងច្បាស់ថាមិនចាំបាច់ពិនិត្យម្ដងទៀត ។ ប្រសិនបើអ្នកសម្រេចចិត្តមិនច្បាស់ហើយនោះវានឹងធ្វើឲ្យការអនុវត្តន៍ការងារមិនបានល្អនោះទេ ។

២. អភិវឌ្ឍក្រុមការងារឱ្យមានសមត្ថភាពខ្ពស់បំផុត ៖ លោកនិយាយថាប្រសិនបើក្រុមហ៊ុនមានដំណើរការមិនល្អ គឺដោយសារការខិតខំប្រឹងប្រែងធ្វើការ និងភាពជឿទុកចិត្តគ្នាមានកម្រិតទាប ។​

៣. គិតឱ្យបានវែងឆ្ងាយ ៖ មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវតែគិតពីលទ្ធផលនៅពេលអនាគត ។ លោកបានលើកឡើងថា នៅពេលដែលអ្នកមានប្រាក់នៅក្នុងដៃគឺមានតែអ្នកទេដែលភ្លេចថាអ្នកជានរណា តែនៅពេលដែឡអ្នកគ្មានប្រាក់នៅក្នុងដៃ គឺពិភពលោកទាំងមូលនឹងភ្លេចថាអ្នកជានរណា ។

៤. មិនត្រូវឈប់រៀននោះទេ ៖ ទោះបី Bill Gates បោះបង់ការសិក្សាក៏ដោយ ជាទម្លាប់គាត់អានសៀវភៅ ១ ក្បាលក្នុងមួយសប្ដាហ៍ ។ គាត់បន្ថែមថាការវិនិយោគចំណេះដឹង គឺផ្ដល់អត្ថប្រយោជន៍ដ៏ល្អបំផុត ហើយរៀនកាន់តែច្រើន សើចក៏កាន់តែច្រើនដែរ ។ ពេលណាដែលអ្នកបិទខ្លួនឯងមិនទទួលយកគំនិតរបស់អ្នកដទៃនោះមានន័យថាអ្នកបានបិទឱកាសដ៏អស្ចារ្យរបស់អ្នកដទៃដែលកំពុងតែរង់ចាំអ្នក ។

លោកមានប្រសាសន៍ថា ការងារសំខាន់បំផុតដែលខ្ញុំបានធ្វើ គឺកុំព្យូទ័រ ។ នៅពេលខ្ញុំធំឡើងអាយុ ១០ ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ហើយខ្ញុំមិនទាន់រៀបការ គឺពីព្រោះតែកុំព្យូទ័រ ។ ប្រសិនបើកើតមកក្រ វាមិនមែនជាកំហុសអ្នកទេ តែប្រសិនបើអ្នកស្លាប់ទៅវិញនៅតែក្រ ទើបវាជាកំហុសរបស់អ្នក ។ ទាំងនេះគឺជាជីវិតរបស់ខ្ញុំ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ដើមខែកុម្ភៈនេះ តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតសុទ្ធតែចុះថ្លៃ

Read Next

សហភាពអឺរ៉ុបសំរេចដក EBA ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ ៤០ប្រភេទពីកម្ពុជា

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments