

មនុស្សរាល់គ្នាតែងតែមានចំនុចល្អ និងអាក្រក់ ដោយសារតែទម្លាប់ប្រចាំថ្ងៃ ។ ដូចនេះទម្លាប់ គឺជាដើមហេតុនៃការផ្លាស់ប្តូររបស់អ្នក ។ ការគ្រប់គ្រងលុយ ការរិះរកស្វែងយល់ពីការច្នៃប្រឌិត ការតាមដានពត៌មានដែលផ្តល់ប្រយោជន៌ដល់ការស្វែងយល់របស់អ្នក និងចេះអភិវឌ្ឍនៅចំណុចខ្សោយទៅខ្លាំងរបស់ខ្លួនឯង ដើម្បីការរីកចម្រើន ទាំងនេះ គឺជាចំណុចពិសេសដែលអ្នកត្រូវការ សម្រាប់ភាពយុវវ័យ និងអនាគតអ្នក ។ ខាងក្រោមនេះជាចំនុចមួយចំនួនដើម្បីផ្លាស់ប្ដូរខ្លួនពីមនុស្សសាមញ្ញ ក្លាយជាមនុស្សរីកចម្រើន ៖
១. យល់ពីពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក
គ្មាននរណាល្អឥតខ្ចោះទ្បើយ ដូចនេះត្រូវរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងឲ្យឃើញជាមុនសិន បន្ទាប់មកស្វែងរកជំនាញដែលអ្នកចូលចិត្តចេញពីបេះដូងពិតប្រាកដ កុំគិតលើជំនាញតែលុយម្យ៉ាងឲ្យសោះ ។
ឧទារហណ៏៖ អ្នកមិនសូវចេះនិយាយស្តីច្រើន ដូចនេះអ្នកគួរឧស្សាហ៌អានសៀវភៅ និងមានទំនាក់ទំនងមនុស្សថ្មីៗឲ្យបានច្រើន ។
២. ធ្វើការងារឲ្យអស់ពីសមត្ថភាពចេញពីបេះដូង ៖
ទោះអ្នកខិតខំធ្វើការងារឲ្យអស់ពីសមត្ថភាពពិតមែន តែអ្នកក៏ត្រូវធ្វើចេញពីបេះដូងទើបទទួលលទ្ធផលការងារល្អ និងទទួលបានពីការស្វែងយល់ពីការដោះស្រាយបញ្ហាកន្លងមករបស់អ្នកលើការងារ នេះជាចំនុចអស្ចារ្យរបស់អ្នកក្នុងការអភិវឌ្ឍខ្លួនពិតប្រាកដ ។
៣. មានទំនាក់ទនងល្អជាមួយមនុស្សថ្មីៗឲ្យកាន់តែច្រើន និងមានសិល្បះការនិយាយ
ដូចឧទារហណ៏ក្នុងចំនុចទីមួយ វាជាចំនុចពិសេសមួយផ្នែក សម្រាប់ការរីកចម្រើនកាន់តែរហ័សរបស់អ្នក។ បើអ្នកមិនសូវមានទំនាក់ទំនង ឬមិនសូវចូលចិត្តនិយាយស្តី អ្នកមិនអាចដឹងពីពិភពលោកខាងក្រៅយ៉ាងម្តេចទ្បើយ ដូចនេះការទំនាក់ទំនង និងសិល្បះនៃការនិយាយពិតជាសំខាន់សម្រាប់មនុស្ស ដែលអាចអាស្រ័យទាក់ទងគ្នា ពិភាក្សា ចែករំលែង ការចរចា ។
៤. ស្វែងរកការវិនិយោគទៅលើអ្វីដែលអ្នកមានជំនាញ និងយល់ច្បាស់អំពីវា ៖
ការវិនិយោគ គឺជាវិធីសាស្រ្តមួយដែលល្អបំផុត ហើយអ្នកមានក៏ប្រើប្រាស់វិធីសាស្រ្តនេះ ជាជាងទុកលុយសម្រាប់ចំណាយលើគ្រឿងលំអរ ឬទុកក្នុងធានាគារ ។ អ្នកអាចស្វែងរកប្រាក់ចំនេញបន្ថែមដោយមិនចាំបាច់រកការងារក្រៅម៉ោង ឬលាឈប់ពីការងារសព្វថ្ងៃ ប្រសិនអ្នកមិនទាន់មានជំហាររឹងមាំ ។ អ្នកអាចយកលុយប្រាក់ខែរបស់អ្នកទៅចាប់ផ្តើមវិនិយោគ ឬរកស៊ីទៅលើជំនាញដែលខ្លួនឯងមាន ឬយល់ច្បាស់ពីវាដើម្បីអាចរកចំនូលបន្ថែម និងអភិវឌ្ឍខ្លួន។ អ្នកត្រូវដាក់គោលដៅឲ្យធំ ចាប់ផ្តើមពីតូចទៅមុន ៕