

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៨នាក់ (ពាក់ព័ន្ធទីនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា) និងមិនមានអ្នកជាសះស្បេីយ ។
តាមសារសម្លេងណែនាំរបស់ស្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ពាក់ព័ន្ធនឹងករណីវិជ្ជមានវីសុសកូវីដ១៩ រកឃើញក្នុងពេលថ្មីៗនេះ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង “ព្រឹត្ដិការណ៍សហគមន៍ ២៨ វិច្ឆិកា” ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី មានដូចជាអ្នកប៉ះពាល់នៅផ្សារទំនើបអ៊ីនន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗដែលប៉ះពាល់ជាមួយអ្នកជំងឺនៅក្នុងរាជធានីភ្នំពេញ ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគិរី ខេត្ដព្រះវិហារ និងខេត្ដសៀមរាប ជាដើម សូមអញ្ជើញទៅធ្វើតេស្ដរកវីរុសកូវីដ១៩ ដែលបន្ដធ្វើនៅថ្ងៃនេះទៀត នៅតាមទីតាមង៖ បិរវេណផ្សារអ៊ីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្ដភាពខែ្មរ សូវៀត (សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធ) និងនៅពន្ធធានាគារព្រៃស (សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ) ។