

នៅក្នុងអត្ថបទនេះអ្នកនឹងរកឃើញ កន្លែងទិញទំនិញបោះដុំធូរថ្លៃល្អបំផុត ទាំង ១០ នៅទីក្រុងបាងកក ប្រទេសថៃ។ មានអាជីវករជាច្រើនមិនថាក្នុងប្រទេសខ្មែរយើង ឬក្រៅប្រទេសបានចូលមកប្រទេសថៃ ដើម្បីទាក់ទងនាំចូលផ្តាច់មុខ ឬ នាំចូលទំនិញជាបោះដុំបន្ត មិនថាសំលៀកបំពាក់ កាបូប ស្បែកជើង ឬទំនិញផ្សេងៗ ជាច្រើនទៀត ដោយសារទំនិញទាំងនោះជាទូទៅមានគុណភាពល្អ និងតំលៃថោកសមរម្យ ។ តោះ! មកស្គាល់ផ្សារបោះដុំ ៥ កន្លែង ដែលអ្នកអាចទិញសម្លៀកបំពាក់ និងទំនិញបោះដុំធូរថ្លៃនៅក្នុងប្រទេសថៃខាងក្រោមនេះ ៖
១. ផ្សារទំនើបផ្លាទីនឹម (Platinum Fashion Mall)
ផ្សារនេះមានទីតាំងនៅកណ្តាលទីក្រុងបាងកកជិតផ្សារប្រាទូណាមដែរ ដែលផ្សារនេះមានហាងជាង ២៥០០ស្ទើរតែ ៩០% លក់តែសំលៀកបំពាក់គ្រប់ម៉ូដ និងមានទំនិញជាច្រើនទៀតដូចជា កាបូប ស្បែកជើង ឬ គ្រឿងកាឡៃ គ្រឿងសំអាង-ល- ដែលមានតំលៃលក់រាយ និងបោះដុំ និងជាន់ខាងលើមានរោងអាហារដែលមានលក់ម្ហូបអាហារច្រើនមុខ ដែលអ្នកអាចប្តូរលុយជាគូប៉ុងដើម្បីទិញ។ ផ្សារទំនើបនេះ បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៨ល្ងាច ដែលមានទីតាំង ២២២ ផ្លូវ Petchburi, Ratchathevee, Bangkok ។
២. ផ្សារប្រាទូណាម (PRATUNAM MARKET)
ផ្សារប្រាទូណាមមានទីតាំងនៅកណ្តាលទីក្រុងបាងកកជិតផ្សារទំនើបផ្លាទីនឹម ដែលផ្សារនេះស្ទើរតែ ៩៩% លក់តែសំលៀកបំពាក់ និងកាបូបដៃ ស្បែកជើង នាឡិកា -ល-។ ផ្សារនេះបើក 24/7 ដែល បែងចែកជាផ្សារពេលព្រឹក ដែលបើកលក់ពីម៉ោង ៥ព្រឹក ដល់ ៩ព្រឹក និងបើកលក់ម្តងទៀតជាផ្សាររាត្រីនៅពេលយប់ ទីតាំងដដែរចាប់ពីម៉ោង ៥ល្ងាច ដល់ ២យប់ ។ មានទីតាំងចាប់ពីដើមផ្លូវលំ ផេជ្ជបុរី សយ២១ (Phetchburi Soi 21) ។
៣. ផ្សារចក្រតុចក្រ (CHATUCHAK WEEKEND MARKET)
ផ្សារចក្រតុចក្រមានភាពល្បីល្បាញ និងគួរឱ្យចាប់អារម្មណ៍ដែលស្ទើរតែរាល់អ្នកដំណើរ តែងតែទៅលេងនៅថ្ងៃចុងសប្តាហ៍ ។ ផ្សារនេះមានតូបចំនួន ៨០០០តូបដែលមានលក់ផលិតផលគ្រប់មុខ ដូចជា វត្ថុបុរាណសិល្បៈ វត្តុអនុស្សាវរីយ៍ សំលៀកបំពាក់ -ល- ។ ផ្សារនេះបើកដែលថ្ងៃចុងសប្តាហ៍ប៉ុណ្តោះ គឺថ្ងៃសុក្រពីម៉ោង ៦ល្ងាច ដល់ម៉ោង ១២យប់ និង ថ្ងៃសៅរ៍ – អាទិត្យ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ យប់។ សំរាប់ការធ្វើដំណើរទៅកាន់ទីនោះ លោកអ្នកជិះ តាក់ស៊ី ឬ ជិះរថភ្លើងលើអាកាស (SKY TRAIN)។
៣.ផ្សាររាត្រីតាឡាតហ្វៃសាយរិន (TALAD ROT FAI SRINAKARIN NIGHT MARKET)
ផ្សាររាត្រីនេះមានទីតាំង ៖ ស្រ៊ីណាណារិនសួយ ៥១ ណុងប៊ុនប្រាតបាងកក ។ បើកពី ថ្ងៃព្រហស្បតិ៍ ដល់ ថ្ងៃអាទិត្យ ៥ល្ងាច ដល់ម៉ោង ១យប់ ដែលមានលក់សម្លៀកបំពាក់គ្រប់ម៉ូត គ្រឿងអេឡិចត្រូនិច ម៉ាស៊ីនថត គ្រឿងបន្លាស់ផ្សេងៗ ស្បែកជើង ប្រដាប់ប្រដាក្មេងលេង និងសំភារៈប្រើប្រាស់ក្នុងផ្ទះ -ល-។ អ្នកក៏អាចដើរកំសាន្ត និងភ្លក់ម្ហូបអាហារច្រើនមុខ ដែលមានតូបអាហារតាមផ្លូវ រង្គសាល និងភោជនីយដ្ឋាន។
៣. ផ្សារវ៉ិចតូរី (VICTORY MONUMENT MARKET)
ផ្សារនេះមានផលិតផលច្រើនមុខដូចជា សម្លៀកបំពាក់ កាបូប ខ្សែក្រវ៉ាត់ ស្បែកជើង គ្រឿងអលង្ការ គ្រឿងបន្លាស់ទូរស័ព្ទ និងអាហារ ភេសជ្ជៈ។ ជាពិសេសវានៅជិតផ្សារទំនើប និងផ្សារតាមចិញ្ចើមផ្លូវ ហាងតូចៗនៅតាមបណ្តោយផ្លូវលំ ។ ហើយនៅទីនោះក៏ល្បីមានគុយទាវដែលឆ្ងាញ់ផងដែរ ។ ផ្សារនេះបើកម៉ោង៖ ៩យប់ ដល់ ១២យប់ ។
៤.ផ្សារសាំផេង
ផ្សារនេះមានទីតំាងនៅតំបន់ភូមិចិន ឆៃណាថោន យ៉ាវ៉រ៉ាជ ប្រជាជនភាគច្រើនទៅទិញកាបូប ស្បែកជើង មួក ប្រដាប់ចងសក គ្រឿងអលង្ការកាឡៃ ក្រណាត់ ឧបករណ៍សំរាប់ធ្វើសំភារៈដោយដៃ DIY នៅទីនោះ ។ ផ្សារនេះចែកជាផ្សារព្រលឹមស្រាងៗដែលបើកចាប់ពីម៉ោង ១យប់ ដល់ម៉ោង ៦ព្រឹក ដែលលក់តែបោះដុំប៉ុណ្ណោះ និងផ្សារធម្មតាបើកចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។
៥. ផ្សារប៊ុំបេ
ស្រដៀងនឹងផ្សារសំផេងដែរ តែនៅឆ្ងាយបន្តិចពីកណ្ដាលក្រុង ។ ផ្សារនេះលក់ឥវ៉ាន់បោះដុំ មានដូចជាសំលៀកបំពាក់ ស្បែកជើងជាដើម ហើយមានភាពកក្រឹកកក្រេង ក្នុងការលក់បោះដុំ ពេលយប់អធ្រាត្រតែម្ដង ពីម៉ោង២ព្រឹក ដល់ម៉ោង ៤ល្ងាច ។ នៅក្បែរនោះ ក៏មានផ្សារទំនើបផងដែរ ផ្សារប៊ុំបេថៅវើរ សំរាប់អ្នកដើរហត់ចង់ចូលសំរាកនៅម៉ាស៊ីនត្រជាក់សិន ៕
ប្រភព៖ travelvui