

តាមសេចក្តីប្រកាសព័ត៍មានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអោយដឹងថាសំរាមដែលលួចនាំចូលដោយខុសច្បាប់ចំនួន ៨៣កុងតឺន័រ
ដែលដឹកមកកម្ពុជា មកកាន់កំពង់ផែក្រុងព្រះសីហនុកាលពីខែកក្កដាកន្លកមកនេះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមវិញហើយ ក្រោយពីក្រុមហ៊ុនដែលដឹកជញ្ជូនមកនោះត្រូវបាន រងការផាតពិន័យចូលថវិកាជាតិ និងតំរូវឲ្យដឹកជញ្ជូនទៅត្រលប់ប្រទេសដើមវិញ ។
សំណល់ប្លាស្ទិកទាំងនេះត្រូវបានក្រុមហ៊ុនដឹកចេញ ២លើក ដែលលើកទី ១ ដឹកចេញកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ចំនួន១៤កុងតឺន័រ និងលើទី ២ ដឹកចេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ចំនួន៦៩កុងតឺន័រ ដែលសរុប ៨៣កុងតឺន័រ ៕