

នៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគ្រោងនឹងបញ្ចប់ឲ្យបាននៅចុងឆ្នាំ ២០២០នេះហើយ។ អ្នកជំនាញរំពឹងទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចនិយាយបានថា ជាមេដែកស្រូបឆក់ទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនឲ្យចូលមកវិនិយោគនៅកម្ពុជា។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន ឲ្យកើនដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខ។
កិច្ចព្រមព្រៀង FTA អាចជំនួសនូវការបាត់បង់ចំណែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ប៉ុន្តែវាជាឱកាសសម្រាប់ការទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា។
បញ្ជាក់ផងដែរថា កម្ពុជា បានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណ ២០% ដែលមានតម្លៃជាង ១០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ តែយ៉ាងណារដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នឹងមិនស្នើសុំការអនុគ្រោះពីសហភាពអឺរ៉ុប មកវិញនោះឡើយ៕