

យោងតាមរូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារ NASA ដែលថតបាន បង្ហាញពីកម្រិតបំពុលបរិស្ថាននៅក្នុងប្រទេសចិន ក្នុងរយៈពេល ២ ខែចុងក្រោយនេះ បានបង្ហាញពីកម្រិតធ្លាក់ចុះយ៉ាងលឿន នូវសារធាតុបំពុល Nitrogen Dioxide ក្រោយផ្ទុះជំងឺឆ្លងវីរុសកូរ៉ូណា ។ មូលហេតុដែលធ្លាក់ចុះកម្រិតបំពុលបរិស្ថាននេះ គឺដោយមកពីការបិទរោងចក្រធំៗ មួយចំនួននៅតាមតំបន់នានាក្នុងប្រទេសចិន និងការហាមបំរាម មិនឲ្យប្រជាជនធ្វើដំណើរទៅមក ចាកចេញពីតំបន់រស់នៅរបស់ខ្លួន ជាហេតុនាំឱ្យប្រជាជនលែងប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ។ នេះជាលើកដំបូង ដែលកាលពីឆ្នាំ ២០០៨ កម្រិតបំពុលបរិស្ថាននៅចិន ក៏ថយចុះ ដោយសារការប្រកួតកីទ្បាអូទ្បាំពិត ។
គូសបញ្ជាក់ថាមកទល់នឹងពេលនេះ ចិនមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាង ៨ម៉ឺនករណី ហើយជាសះស្បើយបាន ៤ម៉ឺនករណីជាងហើយកំណើននៃការឆ្លងក៏ធ្លាក់ចុះជាគំហុកផងដែរ ប៉ុន្តែប្រទេសក្រៅចិនដូចជា អ៊ីតាលី កូរ៉េជាដើមមានកំណើនការឆ្លងខ្លាំង៕
ប្រភព៖ earthobservatory