Breaking News :

nothing found

នៅកន្លែងធ្វើការងារ លើកដៃសំពះចៅហ្វាយនាយ ដល់នៅលើបណ្តាញទំនាក់ទំនងសង្គម….ផុសជេរ ចៅហ្វាយ។

នៅកន្លែងធ្វើការងារ លើកដៃសំពះចៅហ្វាយនាយ
ដល់នៅលើបណ្តាញទំនាក់ទំនងសង្គម….ផុសជេរ
ចៅហ្វាយ។

ពេលវេលាធ្វើការងារ ញញឹមដាក់មិត្តរួមការងារ
ត្រឡប់មកដល់ផ្ទះ…..ផុសជេរគេ ។

គេបើករថយន្តមកកាត់ទទឹងមុខរថយន្តខ្លួន
មិនហ៊ានចុះទៅជេរគេទេ ថតរូបយកមកផុស
លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីរកគ្នាមក
ជេរគេជាហ្វូង ។

នៅមុខហៅ…..បង
នៅក្រោយខ្នងហៅ….អា ។

មិនពេញចិត្តអ្វី……ក៏សរសេរផុសនៅលើបណ្តាញ
ទំនាក់ទំនងសង្គម ផុសគ្រប់យ៉ាងដែលគិត
ប៉ុន្តែគ្មានបញ្ញាធ្វើអ្វីបាន ។ ជេរគេគ្រប់គ្នាដែល
ធ្វើឱ្យខ្លួនឯងមិនពេញចិត្ត ប៉ុន្តែមិនដែល
ធ្វើឱ្យខ្លួនឯងបានល្អ ។

អ្នកដទៃ….សុទ្ធតែអាក្រក់ទាំងអស់
ខ្លួនឯង……ល្អតែម្នាក់ឯង ។

និស្ស័យទាំងឡាយនេះ គឺជានិស្ស័យរបស់មនុស្សកំសាក
ហើយជាសន្តានរបស់មនុស្សបរាជ័យ ។

បើប្រាកដ…លាឈប់ពីការងារទៅ !

មិនពេញចិត្តក្រុមហ៊ុន មិនពេញចិត្តចៅហ្វាយនាយ
ផុសជេរចៅហ្វាយនាយរាល់ថ្ងៃ ប៉ុន្តែនៅមានមុខ
ទៅធ្វើការងារ យកប្រាក់ខែពីគេទៀត ។

មិនពេញចិត្តជាមួយមិត្តរួមការងារ
បើប្រាកដ អ្នកដើរទៅប្រាប់គេទៅ
ដើរទៅនិយាយឱ្យច្បាស់ជាមួយគេ ។
មកផុសជេរ គេមើលមិនឃើញទេ
មិត្តនៅក្នុងហ្វេសប៊ុក ជួយអ្វីអ្នកមិនបាននោះទេ ។

អ្នកបើកបរកាត់ទទឹងមុខរថយន្តខ្លួន
ប្រសិនចង់ជេរ អ្នកគួរបើកទៅតាមជេរ
ប្រសិនបើពិតប្រាកដ ។ កុំមករកពួកនៅក្នុង
បណ្តាញទំនាក់ទំនងសង្គម ទៅជេរគេទាំងហ្វូង
គេមិនជាមិត្តនៅក្នុងហ្វេសប៊ុករបស់អ្នក
គេមើលមិនឃើញទេ ។

អ្វីដែលខ្ញុំបានសរសេរ ខ្លួនខ្ញុំក៏ធ្លាប់ដែរ
វាបានធ្វើឱ្យខ្ញុំដឹងថា ៖ អំពើបែបនេះ យើងកំពុងតែ
ធ្វើឱ្យគេមើលងាយសន្តានរបស់ខ្លួនឯងឱ្យពិភពលោក
ដឹងតាមរយៈសំណេររបស់យើងនៅលើបណ្តាញ
ទំនាក់ទំនងសង្គម ។ វាគឺជាអំពើដែលបង្ហាញឱ្យឃើញ
បុគ្គលិកលក្ខណៈរបស់យើងខ្លួនឯង ។

មនុស្សជាច្រើនយល់ខុស គិតថាហ្វេសប៊ុកជារបស់អញ
អញផុសអ្វី ក៏ជារឿងរបស់អញ ។

មនុស្សជាច្រើន ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម
ដើម្បីបញ្ចេញឱ្យធូរពីទ្រូង ឈ្លោះគ្នាជាមួយប្តី ក៏ផុសជេរ។
ហូបគុយទាវមិនឆ្ងាញ់ក៏ផុសជេរ នរណាម្នាក់ធ្វើអ្វីមួយ
មិនពេញចិត្ត ក៏ផុសជេរ ។ វាបង្ហាញឱ្យឃើញថា
អ្នកជាមនុស្សបែបនេះ មិនមានភាពចាស់ទុំ ។

ចាំទុកថា៖ អ្វីក៏ដោយដែលយើងបានផុសរួចទៅហើយ
នៅលើបណ្តាញទំនាក់ទំនងសង្គម វាមិនអាចយកមក
វិញបាននោះទេ ។ វានឹងតាមលងអ្នកគ្រប់ពេលវេលា
ទោះបីជាអ្នកស្លាប់ទៅហើយ ក៏វានៅតែនៅទីនេះ ។

ផុសល្អៗ វានឹងត្រឡប់មកវិញល្អៗ
ផុសអាក្រក់ៗ វាក៏ត្រឡប់មកវិញបែបអាក្រក់ៗ ។

ថ្ងៃណាមួយនៅពេលដែលកូនរបស់អ្នកធំឡើង
គេនឹងមើលឃើញឥរិយាបថអាក្រក់ៗរបស់អ្នក
គេ នឹងបានឃើញ មនុស្សជាច្រើនទាំងហ្វូង
ជេរម៉ែខ្លួនឯង ។

ផុសល្អៗ វានឹងទាក់ទាញមនុស្សល្អៗចូលមក
ផុសអាក្រក់ៗ វានឹងដេញមនុស្សល្អៗចេញពី
ជីវិតអ្នកទៅ ។

នៅក្នុងជីវិតពិត
អ្នកមាននិស្ស័យអាក្រក់ប៉ុនណា គ្រាន់តែមិត្ត
ជិតស្និទ្ធដឹងក៏គ្រប់គ្រាន់! កុំឱ្យមនុស្សទូទាំងពិភពលោក
ដឹងថា ៖ អ្នកអាក្រក់ប៉ុនណា តាមរយៈសំណេរដែល
អ្នកសរសេរផុសនៅលើបណ្តាញ
ទំនាក់ទំនងសង្គម ៕

ប្រភព​:ហ្វេសបុក​

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រឿង Bill Gates និង Mark Zuckerberg រត់ចោលសាលា…

Read Next

ការងារ ៣ប្រភេទដែលទទួលប្រាក់ចំណូលខ្ពស់

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments