Breaking News :

nothing found

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ឆ្លងជំងឺ COVID-19

សារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះថា លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Borison Johnson) ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមាន ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។

Advertisement
Advertisement

សារព័ត៌មាន BBC បានបន្តទៀតថា ពេលនេះលោក បូរីស ចនសុន មានរោគសញ្ញាក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយលោកកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល នៅក្នុងវិមានដោននីង (Downing Street) ដែលជាទីសំណាក់នៃនាយករដ្ឋមន្ត្រី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រីបានទទួលការធ្វើតេស្តរកវីរុសកូរ៉ូណា ក្រោមការផ្តល់ដំបូន្មានពីសាស្ត្រាចារ្យ គ្រីស វៃធី (Chris Whitty) ដែលជាប្រធានការិយាល័យវេជ្ជសាស្ត្រអង់គ្លេស»។

គួរបញ្ជាក់ថា ទោះបីជាបានឆ្លង COVID-19 ហើយក៏ដោយក៏លោក បូរីស ចនសុន នៅតែបន្តស្ថិតនៅក្នុងការគ្រប់រដ្ឋាភិបាលអង់គ្លេសដដែល ដើម្បីដោះស្រាយវិបត្តិប្រទេសជាតិ ទៅមុខទៀត ប៉ុន្តែគឺវាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់លោក៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

7 Eleven ផ្លាស់ប្តូរពីស្ថានភាពអាក្រក់ទៅល្អវិញ ទោះបីផ្ទុះឡើងនូវវីរុស COVID-19 ក៏ដោយ

Read Next

Ford F-150 ជំនាន់ថ្មី នឹងមានឈ្មោះថ្មីថា “Wolftrak”

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments