Breaking News :

nothing found

កម្ពុជា​អនុញ្ញាត​ឲ្យនាវា​ទេសចរណ៍​ធំមួយ​ ចូល​ចត​នៅ​កំពង់​ផែន​ព្រះ​សីហ​នុ ខណៈ​ប្រទេស​ចំនួន​៥ បដិសេធ ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូណា

ទីបំផុតនាវាទេសចរណ៍របស់អាមេរិកមួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ដែលប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ​ដោយផ្អែកលើគោលការណ៍មនុស្សធម៍ ម្យ៉ាងវិញទៀត​ ក្នុងករណីមានអ្នកមានជំងឺ​ គឺត្រូវការ ការព្យាបាលមិនមែនទុកអោយនៅឯកកោឡើយ។

Advertisement
Advertisement

 

នាវា​ទេសចរណ៍ MS Westerdam ដែល​មាន​ផ្ទុក​មនុស្ស​សរុប ២,២៥០​នាក់ (​ភ្ញៀវ ១,៤៥០​នាក់ និង​បុគ្គលិក​នាវា ៨០០​នាក់​) ដែល​បាន​បង្វែរ​ទិស​ដៅ​ចូល​ចត​ក្នុង​កំពង់​ផែ​ផែ​ព្រះ​សីហ​នុ ក្រោយ​ពី​ត្រូវ​បាន​ប្រទេស​ចំនួន​៥ បដិសេធ​មិន​ឲ្យ​ចូល​ចត​ជា​ដាច់ខាត ព្រោះ​មានការ​ភ័យ​ខ្លាច​ចម្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​ទាំង​៥ នោះ​មាន​ដូច​ជា ប្រទេស​ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ​ហ្គាំ និង​ប្រទេស​ហ្វី​លី​ពី​ន ​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចតដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវា​ បានអះអាងថា គ្មានអ្នកឈឺក៏ដោយ។

 

នាវានេះនឹងមកដល់កំពុងផែព្រះសីហនុ នៅម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ស្អែកនេះ ផ្ទុកមនុស្សប្រមាណ១៤៥០នាក់ និងក្រុមនាវិក៨០០នាក់។

ភ្ញៀវទេសចរណ៍ក្នុងនាវានេះ នឹងអាចផ្ទេរការធ្វើដំណើរតាមយន្តហោះនៅកម្ពុជា​ ដោយមានជាតិសាសន៍​ចម្រុះក្នុងនោះមានជនជាតិអាមេរិក៦៥០នាក់ផងដែរ ជាមួយគ្នានេះជនបរទេសទាំងនោះ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជាដែលបានផ្ដល់ការគាំទ្រពួកគេក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងខ្វះស្បៀងអាហារ និងត្រូវចាក់ប្រេងនាវា​ ផងដែរនោះ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ក្រុមហ៊ុនផលិតរថយន្ត Nissan បានបិទទ្វាររោងចក្ររបស់ខ្លួននៅជប៉ុន ដោយសារបញ្ហាមេរោគ Coronavirus

Read Next

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតប «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត…»

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments