

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ។
មកដល់ម៉ោង ១១:៤០នាទីយប់ ថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញ អ្នកមានវីរុសកូវីដ-១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន
១. បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
២. បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
៣. ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៤. បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៥. ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៦. បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
៧. បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
៨. បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
៩. កូនជនជាតិបារាំងអាយុ០៤ខែដែលជាកូនជនជាតិបារាំងអាយុ៣៥ឆ្នាំនៅភ្នំពេញ
១០. បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង
១១. ខ្មែរអុីស្លាមត្រឡប់មកពីប្រទេសម៉ាឡេសុីនៅខេត្តព្រះវិហាររអាយុ៣៥
១២. ខ្មែរអុីស្លាមត្រឡប់មកពីប្រទេសម៉ាឡេសុីនអាយុ៣៩នៅខេត្តស្ទឹងត្រែង ៕