

April 12, 2019 – WASHINGTON DC – 2019 World Bank/ IMF Spring Meetings. The Power of Partnerships: Mobilizing Finance and Unlocking Private Sector Solutions. Global leaders discuss how the power of partnerships can achieve the sustainable development goals of 2030, and the crucial role that the private sector plays in the development equation. David R. Malpass President, World Bank Group; Philippe H. Le Houérou CEO, International Finance Corporation; Nadia Calviño Minister of Economy and Business, Spain; Ahmed Shide Minister of Finance, Ethiopia; Marisa Drew CEO, Impact Advisory and Finance Department, Credit Suisse; Lucy Heintz Partner, Actis; Hiro Mizuno Executive Managing Director and Chief Investment Officer, Government Pension Investment Fund of Japan; Keiko Honda Executive Vice President and Chief Executive Officer, Multilateral Investment Guarantee Agency (MIGA); Maggie Lake (Moderator) Veteran Journalist. Photo: World Bank / Simone D. McCourtie
ធនគារពិភពលោក (WB) នៅថ្ងៃទី២ ខែមេសា បានបញ្ជាក់ថា ខ្លួនបានអនុម័តមូលនិធិសម្រាប់គ្រាអាសន្នទំហំទឹកប្រាក់ ១,៩ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការឆ្លើយតបជំងឺរាតត្បាតសាកល COVID-19 ក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន២៥។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេស កម្ពុជា នឹងទទួលបានឥណទាន២០លានដុល្លារសម្រាប់គម្រោងឆ្លើយតបគ្រាអាសន្ន COVID-19 ។
អ្នកស្រី Inguna Dobraja អ្នកចាត់ការរបស់ធនាគារប្រចាំកម្ពុជា អះអាងថា ការផ្តល់ហិរញ្ញវត្ថុនេះ នឹងជួយកម្ពុជាទប់ទល់គ្រាអាសន្នសុខភាពសាកល ដោយការបង្កើតទីតាំងព្យាបាល COVID-19 និងស្តុកទុកបរិក្ខារពេទ្យចាំបាច់បំផុត, កាត់បន្ថយការរីករាលដាលការឆ្លង, ពង្រឹងសមត្ថភាពឆ្លើយតបជំងឺរាតត្បាតសាកលនេះ ព្រមទាំងបង្រួញពេលវេលាស្រោចស្រង់សេដ្ឋកិច្ច និងសង្គមផងដែរ។ លុយ២០លានដុល្លារ នឹងជួយសាងសង់មជ្ឈមណ្ឌលព្យាបាល, ទីតាំងដាក់នៅដោយឡែក និងបន្ទប់ពិសោធក្នុងមន្ទីរពេទ្យឬបង្អែកនៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ ព្រមទាំងបំពាក់បរិក្ខារពេទ្យ និងឧបករណ៍ធ្វើតេស្តចាំបាច់សម្រាប់ពួកគេផងដែរ។
បន្ថែមពីនេះ ធនាគារពិភពលោក បញ្ជាក់ទៀតថា ខ្លួនត្រៀមលក្ខណៈចំណាយរហូតដល់ ១៦០ពាន់លានដុល្លារក្នុងរយៈពេល ១៥ខែ ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ។ ធនាគារពិភពលោក ក៏ប្រកាសឆ្លើយតបនឹងការបង្អាក់សង្វាក់ផលិតកម្មសាកល ដោយការជួយជ្រោមជ្រែងដល់បណ្ដាប្រទេសដែលត្រូវការបន្ទាន់នូវសម្ភារពេទ្យពីក្រុមហ៊ុនផ្គត់ផ្គង់ពីប្រទេសចិន និងកន្លែងផ្សេងទៀត៕