

យោងតាមគណនីហ្វេកប៊ុកដែលមានឈ្មោះថា សុទ្ធ ឧត្តម បានបង្ហោះសារពីភាពជោគជ័យ និងមានមោទនភាព ដែលបានលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យ ពីការបើកយន្តហោះចម្បាំង Airforce យ៉ាងស្ទាត់ជំនាញនៅដែនអាកាស នៅក្នុងប្រទេសចិនកាលពីកន្លងមកនេះ។ ក្នុងនោះមានក្រុម Pilot កម្ពុជាដែលបានទៅហ្វឺនហាត់ បណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ បានលើកទង់ជាតិកម្ពុជា បង្ហាញដល់បរទេស ដើម្បីបង្ហាញពីភាពជោគជ័យរបស់ជនជាតិខ្មែរ ។
គួររំលឹកផងថា ការពីអតីតកាល ទ័ពអាកាសកម្ពុជាក៏មិនចាស់បរទេសប៉ុន្មានដែរ ប៉ុន្តែដោយការឆ្លងកាត់សង្គ្រាមរាំរៃអស់ប៉ុន្មានទស្សវន៍ ត្រូវបង្ខំទុកប្រភេទយន្តចម្បាំងចោលរហូតខូចដល់បច្ចុប្បន្ន និងមួយចំនួនទៀតត្រូវបានបំផ្លាញចោលដោយសារសង្គ្រាម ។ ដោយការដឹកនាំ និងប្រទេសមានសន្តិភាពពេញលេញ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនទ័ពអាកាសកម្ពុជាជាច្រើនរូបទៅហ្វឺនហាត់ បណ្តុះបណ្តាលនៅក្រៅប្រទេស រហូតទទួលបានភាពជោគជ័យជាច្រើននាក់លើឆាតអន្តរជាតិ និងបានចាប់ផ្តើមកុម្ម៉ងយន្តចម្បាំងប្រភេទ Airforce ពីប្រទេសចិន ប្រទេសរុស្សី អាល្លឺម៉ង់ជាដើម ៕
សូមទស្សនាវីដេអូនៅខាងក្រោម៖