Breaking News :

nothing found

ក្រសួងសុខាភិបាលសម្រេចបិទ សាលា​ CIS សាខាកោះពេជ្រ បណ្តោះអាសន្ន ក្រោយរកឃេីញគ្រូបង្រៀនជនជាតិកាណាដា​​ ឆ្លង​ COVID-19

យោងតាម សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។​ ក្រសួងសុខាភិបាលសម្រេចអោយបិទសាលា​ CIS សាខាកោះពេជ្រ ក្រោយរកឃេីញបុរសជនជាតិកាណាដា​ ដែលជាគ្រូបង្រៀននៅសាលានោះ​ ឆ្លង​ COVID-19!​ ដោយឡែកជនជាតិប៊ែលហ្សិក​ ជាបុគ្គលិកអង្គការអន្តរជាតិមួយ​ ក៏ត្រូវបាននាំមកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត ៕

Advertisement
Advertisement

 

ក្រសួងក៏បានស្នើរដល់លោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលារៀនមួយនេះ បន្តតាមដានសុខភាពខ្លួនឯងរយៈពេល ១៤ថ្ងៃបន្ទាប៉ពិរករកវិរុសកូវិដ ១៩លោកបុរសវ័យ៤៩ឆ្នាំរូបនេះ ។ ក្រសួងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសវ័យ៤៩ឆ្នាំនេះ ។

បុរសកាណាដាម្នាក់នេះ គាត់បានធ្វើដំណើរទៅប្រទេសថៃ ហើយត្រលប់មកដល់កម្ពុជាវិញនៅថ្ងៃទី៩ខែមីនានេះ ក្រោយមកនៅថ្ងៃទី១១ មីនា គាត់មានអាការៈមិនសូវស្រួលខ្លួន នៅថ្ងៃទី១២មីនា គាត់ក៏បានទៅរកពេទ្យធ្វើតេស្ត រហូតថ្ងៃទី១៣ មីនាលទ្ធផលតេស្តគឺគាត់បានឆ្លងវីរុសកូវេដ១៩ ។ បុរសកាណាដាវ័យ៤៩ឆ្នាំរូបនេះ បានសុំឃុំខ្លួនដោយឡែកនៅផ្ទះ ។

ចំណែកជនជាតិប៊ែលហ្សិក បំរើការងារនៅអង្គការមួយ ហើយកំពុងស្នាក់នៅព្យាបាលមន្តីរពេទ្យមិត្តភាពខ្មែរសូរៀត ។
សូមជំរាបថា កាលពីល្ងាចថ្ងៃទី១៣មីនា ក្រសួងសុខាភិបាលបានរកឃើញបុរសកាណាម្នាក់ និងបុរសជនជាតិប៊ែលហ្សិក ម្នាក់បានឆ្លងវីរុសកូវិដ ១៩ ៕

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រោងចក្រនៅកម្ពុជា មានសង្ឃឹមវិញហើយ ក្រោយនាវា ៧គ្រឿង ដឹកវត្ថុធាតុដើមពីចិន​ បានមកដល់កម្ពុជា!

Read Next

មកដល់ម៉ោង ១១:៤០នាទីយប់នេះ កម្ពុជារកឃើញករណីកូវីដ ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments