Breaking News :

nothing found

ចិនត្រៀមបញ្ជូនកងទ័ពទាជាង ១០ម៉ឺនក្បាល ឲ្យទៅជួយប្រយុទ្ធហ្វូង​​កណ្តូបនៅប៉ាគីស្ថាន

ទីភ្នាក់ងារ​ចំណីអាហារ​ និង​កសិកម្ម​(FAO) របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាល​ថ្ងៃ​អង្គារ​ទី​ ២៥​កុម្ភៈ​ថា ​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់ បាន​​ចូល​មកដល់ក្នុងប្រទេស​កុង​ហ្គោ​ហើយ។​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​សត្វល្អិត​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ប្រទេស​អាហ្វ្រិក​កណ្តា​ល​នេះ​ចាប់​តាំងពី​ឆ្នាំ ១៩៤៤​មក​។ ទី​ភ្នាក់​​ងារ​ចំណីអាហារ​និង​កសិកម្ម បាន​ព្រមាន​អំពី​”​ការគំរាមកំហែង​ភាពអត់ឃ្លាន​ដ៏​ធំ​”​នៅ​អាហ្វ្រិក​ខាងកើត ដោយសារ​ពួក​សត្វល្អិត​ទាំងនោះដែលបានបង្ហិនបង្ហោចដំណាំគ្រប់ប្រភេទ ​។​

Advertisement
Advertisement

 

យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ ម្សិលមិញនេះនៅថ្ងៃទី២៧ កុម្ភៈ បានឲ្យដឹងថា​ ចិន​មាន​ផែនការ​រៀបបញ្ជូនសត្វ​ទាចំនួន​ ១០ម៉ឺនក្បាល​ទៅ​ជួយ​ការប្រយុទ្ធ​ នៅប្រទេស​ប៉ា​គី​ស្ថានជាមួយ​ហ្វូង​សត្វ​កណ្តូបរាប់លានក្បាល ​ដែលបង្ហិនបង្ហោចដំណាំ​អ្នកស្រុកដ៏​ធំនេះ ។ ការប្រើ​ហ្វូង​សត្វទា​ គឹចំណាយ​តិច​ និង​មិន​ប៉ះពាល់​បរិស្ថាន ​ដូ​ចការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ទ្បើយ​។​​ ទា​មួយ​ក្បាល​អាច​ស៊ី​កណ្តូប​បាន ​២០០​ក្បាល​ក្នុង​មួយថ្ងៃ ។

 

កាលពី ​២​ទសវត្សត៍​មុន ចិនក៏​បាន​បញ្ជូន​សត្វទា​ទៅ​ប្រយុទ្ធ​ នឹង​ហ្វូង​កណ្តូប​ដូច​គ្នា​នៅ​តំបន់​ស៊ីន​ជាំ​ង​ប្រទេសចិន ដោយ​​មាន​ប្រសិទ្ធភាព​គួរសម​ ជាជាងប្រើប្រាស់ថ្នាំសម្លាប់​សត្វល្អិត ៕

 

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ហេតុអ្វីស្រ្តីមានផ្ទៃពោះ ភាគច្រើនហើមជើង​? គួរ​ធ្វើ​យ៉ាងណា?​

Read Next

ដើមខែ​មីនា កម្មករ​ជាង​១៦​ម៉ឺន​នាក់អាចគ្មានការងារធ្វើ ដោយសាររោងចក្រ​​ប្រមាណ​ជិត ២០០​ប្រឈម​កង្វះ​វត្ថុធាតុដើម​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments