

អាជ្ញាធរសុខាភិបាលចិនបានថ្លែងនិយាយទៅកាន់អ្នកសារពត៌មាន នៅថ្ងៃអង្គារទី ១៨ ខែកុម្ភៈ នេះថា អ្នកជំងឺសរុបចំនួន ១២.៥៥២ នាក់ដែលឆ្លងវីរុស COVID-19 ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ ក្រោយពីជាសេះស្បើយ កាលពីចុងថ្ងៃច័ន្ទម្សិលមិញនេះ។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃច័ន្ទម្សិលមិញមានមនុស្សចំនួន ១.៧០១ នាក់បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ និងមានសុខភាពល្អជាធម្មតា ។
របាយការណ៍ចុងក្រោយដូចគ្នានេះដែរ មានមនុស្សសរុបចំនួន ១,៨៦៨ នាក់បានស្លាប់ដោយសារជំងឺនេះ ។ ហើយមានសរុប ៧២.៤៣៦ ករណី បានឆ្លងវីរុសថ្មីនេះ នៅក្នុងតំបន់ចំនួន ៣១ ខេត្តនៅក្នុងប្រទេសចិន ៕
Tags: Life-Social ពត៍មានអន្តរជាតិ