បាក់រលំអាគារកំពស់៥ជាន់ដែលផ្ទុកអ្នកជំងឺ កូវីដ ១៩ នៅភាគខាងត្បូងប្រទេសចិន នៅវេលាម៉ោង ៧យប់នេះ ។ មនុស្ស ៧០ នាក់ ជាប់នៅក្នុងអាគារ ។ សណ្ឋាគារមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ដែលត្រូវបានប្រើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19 បានបាក់រលំ បណ្តាលឲ្យមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែកនោះ។ ក្រុមសង្គ្រោះបន្ទាន់កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៣ នាក់ត្រូវបានគេជួយសង្គ្រោះ៕
ប្រភព៖ scmp.com