Breaking News :

nothing found

​Ronaldo ​ស្ថិត​ក្នុង​​ក្រុមកីឡាករ Juventus ​ត្រូវ​គ្រូ​ពេទ្យ​តាម​ដានរក​វីរុសកូរ៉ូណា​

យោង​តាម​របាយការណ៍​ពី The Sun បានឱ្យ​ដឹង​ថា​ ​សមាជិក​កីឡាករ​របស់​ក្រុម Juventus ​ទាំង​អស់ ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ក្រុម​គ្រូ​ពេទ្យ ​និង​មិន​ឱ្យ​បន្ដ​ការ​ហ្វឹកហាត់​ទៀត​នោះ​ទេ ​ក្រោយ​ពី​មាន​កីឡាករ​នៅ​អ៊ីតាលីម្នាក់​ឆ្លង​មេរោគ COVID-19 ​។ ខណៈ​ដែល​ក្រុម​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​របស់​ពួក​គេ​ទាំងអស់ ត្រូវ​ដាក់ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ធ្វើការ​តាមដាន​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​វីរុស COVID-19 ។

Advertisement
Advertisement

 

មានការលិចលឺដំណឹង​ថា​កីឡាករ​របស់​ក្រុម Pianese ​បាន​ឆ្លង​មេរោគ Corona ​នឹង​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ដែលក្រុម​នេះ ​ក៏​ធ្លាប់​លេង​ជាមួយ​ក្រុម U23 ​របស់​ក្រុម Juventus ​ផង​ដែរ ​ហើយ​ក្រុម U23 ​នេះ ​មាន​សមាជិក​មួយ​ចំនួន​ត្រូវ​ហាត់​ជាមួយ​ក្រុម​ឈុត​ធំ​របស់ Juventus ​និង Cristiano Ronaldo ​ជា​ប្រចាំ​តែ​ម្ដង។ ​

 

​សមាជិក​ក្រុម U23 ​របស់ Juventus ​ទាំង​អស់​ដែល​បាន​លេង​ជាមួយ​ក្រុម Pianese ​កន្លង​ទៅ ​ពេល​នេះ​តម្រូវ​ឱ្យ​សម្រាក​នៅ​ផ្ទះ​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ។ រហូត​ដល់​ថ្ងៃ​ទី​៨​ខាង​មុខ​ ប្រសិន​បើ​​មិនមាន​អ្វី​កើត​ឡើង​ទើប​អាច​ចាកចេញ​ទៅ​ណា​មក​ណា​បាន។ ​នៅ​អ៊ីតាលី​បច្ចុប្បន្ន​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ​បាន​ផ្អាក​បណ្ដោះអាសន្ន ​ខណៈ​ដែល​អ្នក​ឆ្លង​មេរោគ​កើន​ដល់​ជាង​១​ពាន់​នាក់ ​និង​អ្នក​ស្លាប់​ក៏​បាន​កើន​ឡើង​ផង​ដែរ​ដោយសារ​មេរោគ Corona ឬ Covid-19 ​នេះ​៕

 

 

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

NASA បង្ហាញពីកម្រិតបំពុលបរិស្ថាននៅចិន ក្រោយរោងចក្រធំៗបិទទ្វារដោយសារជំងឺឆ្លងវីរុសកូរ៉ូណា

Read Next

Ford បានបញ្ចេញរថយន្តភីកអាប់ថ្មី Ford Ranger Rally ខ្លាំងជាងប្រភេទ Ford Raptor

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments