Breaking News :

nothing found

ទីបំផុត! បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19

នៅខេត្តសៀមរាប នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ Covid-19 ។​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង​ បានប្រកាសថា បុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជនជាតិជប៉ុន ។

Advertisement
Advertisement

 

ទីបំផុត កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

 

យោងតាមសារព័ត៌មាន​វៀតណាម​បាន​ផ្សាយ​កាលពី​យប់​មិញ ថា​ជនជាតិ​ជប៉ុនម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះចេញពីខេត្ត​សៀមរាប ទៅ​កាន់ទីក្រុង​ហូជីមិញ​ប្រ​ទេស​វៀតណាម មុន​បន្តដំណើរទៅ​កាន់ទីក្រុង​Nagoya ប្រទេសជប៉ុន​នោះ​ត្រូវ​បាន​តេស្តឃើញថា​មាន​ផ្ទុក​វិរុស COVID-19 ពេលទៅ​ដល់ជប៉ុន។ អ្នក​ដំណើរ​ជនជាតិជប៉ុន​រូប​នោះ​មិន​ត្រូវ​បាន​​បញ្ចេញ​អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹងថា​ជនជាតិជប៉ុន​រូបនេះ​បានធ្វើ់ដំណើរ​ចេញពី​ខេត្ត​សៀមរាប តាម​ជើងហោះហើរ​មួយ​របស់​វៀត​ណាម ទៅ​ចុះ​នៅ​ទីក្រុង​ហូជីមិញកាលពី​ថ្ងៃអង្គារ​ មុន​បន្តដំណើរទៅ​ប្រទេសជប៉ុន ៕

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

និស្សិតសិង្ហបុរីម្នាក់ រងរបួសយ៉ាងដំណំដោយការប្រើអំពើហិង្សា រើសអើងជាតិសាសន៍ ជាជនជាតិអាស៊ីដែលចម្លងជំងឺ COVID-19 ទៅលើទឹកដីពួកគេ

Read Next

ខេត្តសៀមរាប៖ សាលារៀនត្រូវបិទទ្វា និងកម្មវិធីសង្ក្រាន្តត្រូវលុបចោល ខណៈជនជាតិខ្មែរដំបូងម្នាក់ មានករណីឆ្លង COVID-19

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments