

យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) ហៅកាត់ CDC កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានឱ្យដឹងថា ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD បានចំណាយវិនិយោគប្រមាណជា ៤៧៨លានដុល្លារអាមេរិក ដើម្បីសាងសង់មន្ទីរពេទ្យខ្នាតអន្តរជាតិដ៏ធំមួយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ទីរពេទ្យថ្នាក់អន្តរជាតិមួយនេះ មានបន្ទប់សំរាក់ព្យាបាល និងឧបករណ៍ទំនើបៗ គ្រែសម្រាប់ព្យាបាលអ្នកជំងឺចំនួន ១.៥០០គ្រែ និងរួមមានអ្នកជំនាញវេជ្ជសាស្ត្រដែលទទួលការបណ្តុះបណ្តាលជាអន្តរជាតិមកពីប្រទេសថៃ កម្ពុជា សហរដ្ឋអាមេរិក និងបារាំង ៕
ដកស្រង់ចេញពី : CDC