Breaking News :

nothing found

បើកុមារតូចៗ ឆ្លង OMICRON នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ!

បើទោះបីជា Omicron បានវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងជាងប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតដល់ទៅ ៣ ទៅ ៤ ដងក្ដីប៉ុន្តែអត្រានៃការឆ្លងក្នុងចំណោមកុមារ បានកើនឡើងនៃចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ ។
វេជ្ជបណ្ឌិត Passorn Bunyahotra គ្រូពេទ្យកុមារផ្នែកជំងឺឆ្លង មន្ទីរពេទ្យ Samitivej Sukhumvit នៅប្រទេសថៃ បញ្ជាក់ថា បើប្រៀបធៀបអាការៈរបស់កុមារ ជាមួយមនុស្សធំ ដែលបានចាក់វ៉ាកសាំងកូវីដ វាហាក់ដូចមនុស្សពេញវ័យមានរោគសញ្ញាតិចជាង។

Advertisement
Advertisement

 

ដោយសារតែភាពធ្ងន់ធ្ងរនៃជំងឺនេះ ត្រូវបានកាត់បន្ថយក្រោយចាក់វ៉ាក់សាំងកូវីដ។ ប៉ុន្តែការពិត ភាពធ្ងន់ធ្ងរនៃ omicron លើកុមារ គឺកម្រណាស់។ ការសិក្សាបានរកឃើញថាការឆ្លង omicron ចំពោះកុមារគឺស្រាល។
ប៉ុន្តែវ៉ាក់សាំងកូវីដ នៅតែមានតម្រូវការសម្រាប់កុមារជាខ្លាំង ព្រោះកុមារត្រូវទៅសាលា។ ប្រសិនបើកុមារត្រូវបានឆ្លងដោយមិនដឹងខ្លួន នោះមេរោគនឹងរីករាលដាលយ៉ាងឆាប់រហ័ស ដូច្នេះការចាក់វ៉ាក់សាំងនឹងកាត់បន្ថយការរីករាលដាលនៃជំងឺ ហើយការផ្ទុះឡើងអាចគ្រប់គ្រងបាន។

 

លើសពីនេះទៀត ចំពោះកុមារដែលមានជំងឺពីកំណើតដូចជាជំងឺធាត់ ជំងឺបេះដូង ជំងឺផ្លូវដង្ហើម ត្រូវការវ៉ាក់សាំងបន្ថែមទៀត ព្រោះបើមានការឆ្លងមេរោគ អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរ។
ដោយឡែក ចំពោះរោគសញ្ញា ដែលកើតឡើងបន្ទាប់ពីកុមារបានឆ្លង omicron នឹងបង្កឲ្យមានការរលាកដល់សរីរាង្គ និងប្រព័ន្ធនានាពាសពេញរាងកាយ ដោយសារប្រព័ន្ធភាពស៊ាំខ្ពស់ខុសប្រក្រតី។
អាចបណ្ដាលឲ្យមានរោគសញ្ញាមួយប្រភេទលេចចេញមុនគេ ដូចជា ក្តៅខ្លួនខ្លាំង ឡើងកន្ទួល ភ្នែកក្រហម បបូរមាត់ក្រហម ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ប្រហែលជាត្រូវបញ្ចូនកុមារ ចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU )ក៏មាន ។

 

ដូច្នេះសូមពុកម៉ែដែលមានកូនតូចៗ ត្រូវយកកូនទៅចាក់វ៉ាក់សាំង នៅតាមទីតាំងជិតៗផ្ទះ ដើម្បីឲ្យកុមារមានភាពស៉ាំពីក្នុងខ្លួន ជួយការពារទាំងកូវីដផង និង វីរុសបំប្លែងខ្លួនផ្សេងទៀត ជាពិសេស omicron ដែលកំពុងរីករាលដាលពេញប្រទេស កម្ពុជា ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ប្រទេស​ថៃ​ បាន​ឆ្លង​អូ​មី​ក្រុងបំប្លែងថ្មី BA.2 ស្ទើរពាក់កណ្តាលប្រទេស

Read Next

កាន់តែសុវត្ថិភាព! ត្រឹម 15វិនាទី Jackieអាចកម្ចាត់មេរោគបានភ្លាមៗ ៩៩.៩៩% និងអាចរកទិញតាមហាងជាង 6០០សាខា

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments