Breaking News :

nothing found

ខេត្តកោះកុង ទទួលបានការបោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ

លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះនាសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងក្រុងភ្នំពេញ បានគូសបញ្ជាក់ថា៖ “កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើឱ្យក្រុមហ៊ុនលោកសម្រេចចិត្តប្រកាសពីគម្រោងវិនិយោគមួយនេះឡើង។

Advertisement
Advertisement

លោក ដេននីស កូកូវីច បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។

លោក ដេ នីស បានអះអាងថា «អនាគត» នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី ដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នា ទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។

សូមជម្រាបជូនថា គម្រោង “អនាគត” ក្រុមហ៊ុនបានប៉ានប្រមាណថា គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការ នៅតំបន់មួយជាជំហានៗផងដែរ៕

ប្រភព៖ oknha.news

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រថយន្តលឿនជាងគេលើលោក ៥៦០គីឡូម៉ែត្រក្នុង១ ម៉ោង

Read Next

ដាក់​ឲ្យប្រើប្រាស់​កម្មវិធី​វាស់ស្ទង់ល្បឿន​​អ៊ីនធឺណិត របស់ក្រសួងប្រៃសណីយ៍ ​ បើ​ខុស​ប្រក្រតី​អាច​​រាយការបាន​ភ្លាមៗ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments