

វត្ថុបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ នៅប្រទេសជប៉ុនអស់រយៈពេលពីរទសវត្សត្រូវបានបញ្ជូនត្រឡប់ទៅកាន់សារមន្ទីរជាតិរបស់ប្រទេសកម្ពុជាវិញ។
វត្ថុបុរាណដែលមានចំនួន 85 នេះភាគច្រើនជាវត្ថុធ្វើពីសំរិទ្ធខ្នាតតូចរួមទាំងរូបសំណាកព្រះពុទ្ធ ព្រះពុទ្ធសាសនាហិណ្ឌូ និងគ្រឿងអលង្ការមួយចំនួន។ ក្រសួងវប្បធម៌កម្ពុជា បាននិយាយថាវត្ថុបុរាណមួយចំនួនអាចមានអាយុកាលចាស់ជាងសម័យអង្គរប្រហែលឆ្នាំ 800 គ.ស
និងវត្តុបុរាណមួយចំនួនអាចមានកាលបរិច្ឆេទតាំងពីសម័យអង្គរ ចុងសតវត្សទី 14 ។ក្រោយពីប្រទេសកម្ពុជាបានបញ្ចាប់សង្គ្រាមរាំរៃអស់រយៈពេលយ៉ាងយូរ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរំដោះវត្ថុបុរាណដែលត្រូវបានលួចក្នុងអំឡុងពេលសង្រ្គាមស៊ីវិលក្នុងទសវត្សឆ្នាំ 1970 ។
នៅឯពិធីទទួលវត្ថុបុរាណជាផ្លូវការមួយ កាលពីថ្ងៃសុក្រ ទី ០៥ កក្តដា ២០១៩ លោក ប្រាក់សុនណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកោតសរសើរដល់ជនជាតិជប៉ុនដែលស្ម័គ្រចិត្តប្រមូលវត្ថុបុរាណត្រលប់មកប្រទេសដេីមកំណេីតវិញ។ លោកប្រាក់សុនណារ៉ា បាននិយាយថា សកម្មភាពរបស់ពួកគាត់គឺជាគំរូដ៏ល្អសម្រាប់ប្រទេស និងអ្នកដែលប្រមូលវត្ថុបុរាណដទៃទៀត ។
អ្នកស្រី Fumiko Takakuwa ជាអ្នកស្ម័គ្រចិត្ដប្រមូលវត្ថុបុរាណត្រលប់មកកម្ពុជាវិញ ។ នាង និងប្តីរបស់នាងបាននិយាយថា ពួកគាត់បានទិញរបស់របរជាច្រើននៅជប៉ុន ហើយចូលចិត្តប្រមូលវត្ថុសិល្បះផ្សេងៗ មកដាក់តាំងលំអរក្នុងផ្ទះ ។ ប៉ុន្តែពួគគាត់ បានដឹងថារបស់សិល្បះដែលពួកគេប្រមូលទិញមក គឺជាវត្ថុបុរាណរាប់ពាន់ឆ្នាំដែលបាត់ចេញពីប្រទេសកម្ពុជាអស់រយៈពេលច្រើនទសវត្ស ហើយនោះហើយជាមូលហេតុដែលនាង និងប្តីគាត់ស័្មគ្រចិត្តបញ្ចូនត្រលប់មកប្រទេសដើមកំណើតវិញ។
ប្តីរបស់នាងបាននិយាយថា “មុនពេលគាត់ស្លាប់គាត់ចង់បញ្ចូនវត្ថុបុរាណទាំងនោះត្រលប់មកប្រទេសកម្ពុជាវិញ ចុងក្រោយថ្ងៃនេះខ្ញុំសប្បាយចិត្តដែលខ្ញុំបានធ្វើវាបានសំរេច” ។
លោកប្រាក់សុណ្ណារ៉ាបាននិយាយថាវត្ថុចំនួន 85 នេះ ត្រូវបានគេជឿថាត្រូវបានគេលួចចេញពីប្រាសាទនានាក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាម និងរត់ពន្ធវត្ថុបុរាណតាមព្រំដែនប្រទេសថៃ។ ច្បាប់កម្ពុជាឆ្នាំ 1993 បានហាមឃាត់ការរត់ពន្ធវត្ថុបុរាណវប្បធម៌ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។ ច្បាប់នេះតម្រូវឱ្យម្ចាស់វត្ថុបុរាណផ្សេងៗ ដែលយក ឬទិញនៅបរទេស ត្រូវប្រគល់ឱ្យរដ្ឋាភិបាលវិញ។
នៅក្នុងឆ្នាំ 2013 រូបចម្លាក់ថ្មកំបោរពីរនៅសតវត្សទី 10 ដែលបានបង្ហាញអស់រយៈពេលជិតពីរទសវត្សរ៍នៅសារមន្ទីរសិល្បៈ Metropolitan នៃទីក្រុងញូវយ៉កត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ និងក្នុងឆ្នាំ 2014 រូបចម្លាក់ដែលមានអាយុកាល 1.000 ឆ្នាំដែលពណ៌នាអំពីទេវកថាហិណ្ឌូត្រូវបានបញ្ចូនស្វាគមន៍មកប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានលួចចេញពីប្រាសាទ ដែលបានដាក់តាំងនៅបណ្តុំសិល្បៈនៅលោកខាងលិច៕
ប្រភព: Fox13