

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអ្នកវិនិយោគមកពីប្រទេសជប៉ុន ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោក Fumiaki Takahashi
ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍លើការបណ្ដាក់ទុននៅកម្ពុជា និងសិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម ឱកាសវិនិយោគនៅកម្ពុជា។
អ្នកវិនិយោគមកពីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះ ស្របពេលដែលវត្ថុធាតុដើមមានច្រើននៅកម្ពុជា ដូចជាចំការកៅស៊ូដែលមានប្រមាណជាង 30 ម៉ឺនហិកតា ដែលជាឱកាសវិនិយោគនៅកម្ពុជា៕
ប្រភព៖ newsasia
Tags: Life-Social