

នៅព្រឹក ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ដោយស្ថាប័នរដ្ឋ និង ឯកជននៅធ្វេីការធម្មតា រដ្ឋនឹងសងជំនួសវិញក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់ ។ សម្ដេចតេជោ ក៏បានសំណូមពរមិនអោយពលរដ្ឋធ្វេីដំណេីរចល័តពីកន្លែងមួយទៅកន្លែងមួយដេីម្បីបង្ការទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ ១៩ ។ តែប្រជាពលរដ្ឋអាចរៀបចំពិធីទទួលទេវតានៅតាមផ្ទះរៀងៗខ្លួនធម្មតា ៕