

លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានប្រកាសការលាលែងតំណែងនេះ នៅថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីបើកផ្លូវសម្រាប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។ ការសម្រេចចិត្តរបស់លោក មហាធៀ កើតឡើងក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយក្នុងសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។
ភាពតានតឹងចេះតែបន្ត ទោះបីជាសម្ព័ន្ធភាពពួកគេបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដោយការសន្យារវាងលោក មហាធៀ និងគូប្រជែងបក្សលោក Anwar ក្រោយឈ្នះការបោះឆ្នោតថា មហាធៀ ថ្ងៃណាមួយ នឹងផ្ទេរអំណាចដល់លោក Anwar ។ អ្នកគាំទ្រលោក Anwar ក៏ចង់ឲ្យលោកផ្ទេតំណែងនាយករដ្ឋមន្ត្ឲ្យបានឆាប់។
យ៉ាងណាមិញ មហាក្សត្រម៉ាឡេស៊ី ក៏មានព្រះរាជសិទ្ធិបដិសេធការសុំលាលែងនេះ ហើយលោក មហាធៀ បន្តធ្វើនាយករដ្ឋមន្ត្រីដដែល ៕
ប្រភព ៖ tasnimnews


Tags: ពត៍មានអន្តរជាតិ