

យើងដឹងហើយថា នៅពេលមហាសេដ្ឋី ឬតារាល្បីៗធ្វើកម្មវិធីម្តងៗ គឺមិនក្រោមខ្ទង់លាននោះទេ ថែមទាំងមានការចូលរួមពីអ្នកការសែត និងភ្ញៀងច្រើនកុះករចូលរួម ស្របពេលជាមួយគ្នានេះដែរ គូស្នេហ៍មួយគូនេះ Justin Bieber និងប្រពន្ធបានធ្វើឲ្យអ្នកគាំទ្រ មានការសង្ស័យជាថ្មីម្តងទៀតហើយថា តើអ្នកទាំងពីរបានរៀបការរួចរាល់ហើយមែនឬទេ? ដោយគ្មានពត៍មានចុះមុនថ្ងៃរៀបការ ។
ទន្ទឹមនឹងនេះដែរ យោងតាមប្រភពសារព័ត៌មាន Cosmopolitan បានឲ្យដឹងថា កាលពីថ្ងៃ ៣០ កន្លងទៅនេះ ដៃនាងរបស់តារាបង្ហាញម៉ូតស្រីរូបនេះ នៅពាក់ចិញ្ចៀនដែល គូស្នេហ៍ខ្លួនសុំរៀបការនៅឡើយទេ ប៉ុន្តែនាថ្ងៃម្សិលមិញនេះ នាងបានដោះចិញ្ចៀនមួយវង់នេះចេញ រួចពាក់ចិញ្ចៀនពេជ្រ ជាមួយនឹងចិញ្ចៀនមាសមួយវង់ផ្សេងទៀតទៅវិញ។
ក្រៅពីមនោសញ្ចេតនារបស់អ្នកទាំង២ ទ្រព្យសម្បត្តិរបស់ពួកគេក៏ត្រូវបានគេចាប់អារម្មណ៍ដូចគ្នា ដោយចំណូលរបស់ម៉ូដែលស្រីវ័យក្មេងប្រពន្ធរបស់ Justin Bieber រូបនេះ ដែលភាគច្រើនបានមកពីការដើរម៉ូដ ថតរូបឲ្យទស្សនាវដ្ដី និងផ្សាយពាណិជ្ជកម្ម។ ឆ្នាំ២០១៤ នាងចុះកុងត្រាជាមួយផលិតកម្មម៉ូដែល Ford Models និង IMG Models នៅឆ្នាំ២០១៦ ដែលគេរំពឹងថានាងរកបានប្រមាណ ៣លានដុល្លារ ពីផលិតកម្ម ២នេះ។ រីឯកំពូលតារាចម្រៀង Justin Biber ត្រូវបានគេសន្ឋិដ្ឋានថា សល់លុយ២៦៥លានដុល្លារ។ ចិញ្ចៀនរៀបការដែលលោកជូនប្រពន្ធក្នុងថ្ងៃរៀបការមានតម្លៃប្រមាណ៦០ម៉ឺនដុល្លារ និងគេហដ្ឋានថ្មីដែលលោកទិញដើម្បីរស់នៅជាមួយប្រពន្ធដែលមានតម្លៃ៨,៥លានដុល្លារ។ គួររម្លឹកផងដែរថា តារាចម្រៀងរូបនេះ ក៏ធ្លាប់បាននិយាយថា លោកចង់រៀបការបែបធម្មតា មិនអធិកអធមនោះទេ៕