

មិនថាជីវិតមនុស្ស ឬសត្វនៅលើភពផែនដីនេះតែងតែមានទុក្ខលំបាកគ្រប់ៗគ្នា។ ពួកគេត្រូវបានដាក់លក្ខខណ្ឌពីរដោយបទដ្ឋានសង្គមទំនើប និងជីវិតសាមញ្ញក្នុងឆាតជីវិត ដែលអ្វីទាំងនោះសុទ្ធតែចេញពីសេចក្តីស្មោះត្រង់។
ឥណ្ឌា ៖ ក្មេងប្រុសអាយុ 6 ឆ្នាំម្នាក់មកពី Sairang, Mizoram ប្រទេសឥណ្ឌាបានធ្វើអោយអ្នកលេងអ៊ីនធើណែតទាំងអស់មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីក្មេងប្រុសរូបនេះត្រូវបានគេថតរូបនៅឯមន្ទីរពេទ្យដោយដៃកាន់កូនមាន់ដែលគាត់បានរត់ជាន់ដោយចៃដន្យដើម្បីសុំជំនួយ។
ក្នុងករណីនេះក្មេងប្រុសតូចមកពីមីហ្សូរ៉ាមបានជិះកង់កិនកូនមាន់មួយក្បាលដោយចៃដន្យ ធ្វើឲ្យកូនមាន់នោះងាប់។ ក្មេងប្រុសដែលមានកំហុសនោះបានប្រមូលយកលុយទាំងអស់ដែលគាត់មាន ១០រូពី (ប្រហែល ៥០០រៀល) និងដៃម្ខាងទៀតកាន់កូនមាន់ដែលងាប់នោះ រត់ប្រញាប់ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីសុំឲ្យគ្រូពេទ្យជួយសង្រ្គោះកូនមាន់។
រូបភាពនេះត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់បណ្តាសង្គមហ្វេសប៊ុកភ្លាមៗដល់ទៅ ៥ ម៉ឺន Share ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្តោះក្រោយពីបង្ហោះ ៕
ប្រភព៖ indiatimes