Breaking News :

nothing found

អាមេរិកជួបវិបិត្តកាន់តែធ្ងន់! ជិត ១៧លាននាក់ប្រឈមអត់ការងារធ្វើ និងអ្នកឆ្លងកូវីដ19 ជិត 50មុឺននាក់

នេះបើយោងតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅថ្មីៗនេះ​ ក្រសួងការងារអាមេរិកបានរាយការណ៍ថា ត្រឹមមួយសប្ដាហ៍ចុងក្រោយនេះចំនួនប្រជាជនអាមេរិកដែលបានបាត់បង់ការងារ បានកើនឡើងរហូតដល់ទៅជាង ៦,៦លាននាក់បន្ថែមទៀត។  បើគិតត្រឹម៣សប្ដាហ៍ចុងក្រោយនេះ ប្រជាជនដែលកំពុងតែអត់ការងារធ្វើ ហើយបានទៅដាក់ពាក្យស្នើសុំកញ្ចប់ធានារ៉ាប់រងពីរដ្ឋាភិបាលអាមេរិក សរុបមានចំនួន១៦,៨លាននាក់។

Advertisement
Advertisement

 

គួរបញ្ជាក់ថា វាជាប្រវត្តិសាស្ត្រអាមេរិក ច្រើនបំផុតទី២ ដោយចាប់តាំងឆ្នាំ ១៩៦៧ ដែលប្រជាជនអាមេរិកអត់ការងារធ្វើ។ ចំនួនប្រជាជនអាមេរិកដែលបានបាត់បង់ការងារនេះ គឺដោយសារការវាយលុកពីជំងឺឆ្លងកូវីដ-១៩នេះ ។  បច្ចុប្បន្ននេះ ប្រទេសអាមេរិក​រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ខ្លាំងជាគេបំផុត ដោយមានអ្នកឆ្លងសរុបចំនួន ៤៦៨,៧៩៩ នាក់ និងមានអ្នកស្លាប់ចំនួន ១៦,៦៩៧ នាក់។

 

ធនាគារកណ្ដាលអាមេរិកបានត្រៀមប្រាក់ចំនួន ២,២ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋតែប្រឈមអត់ការងារធ្វើ​ និងកញ្ចប់ថវិការចំនួន ៥០០ពាន់លានដុល្លារ សម្រាប់ជាកម្ចីដល់អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយសារជំងឺឆ្លង COVID-19 ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ស្ថាបនិក​ក្រុមហ៊ុន Dell ប្រាប់គន្លឹះ​ ៩ចំនុច ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​

Read Next

រាជរដ្ឋាភិបាល សម្រេចលុបចោលការដាក់កំហិតក្នុងការធ្វើដំណើរ ចាប់ពីម៉ោង ៦ព្រឹកស្អែកនេះ!

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments